ព្រឹតិ្តការណ៍ថ្មីៗ

បើ FORD  ពាក់ស្លាកលេខ ខ.ម ស្រវឹងស្រា បុករះ…..!

1 ខែ មុន 90 តូ សុផល

ភ្នំពេញ ៖  បុរសម្នាក់ ស្រវឹងស្រា បើករថយន្ត FORD  ពាក់ស្លាកលេខ ខ.ម  លឿនជ្រុលទៅបុករះ ដើមស្វាយ  និងតូបលក់កាហ្វេ  បណ្ដាលឲ្យរថយន្ដ និង សម្ភារៈរងការខូចខាត យ៉ាងដំណំតែសំណាងល្អ អ្នក បើកបរ មិន មាន រង គ្រោះថ្នាក់ នោះ ទេ  ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោងជាង៣ថ្ងៃ ទី៩ខែមិថុនាឆ្នាំ២០១៩ដែល មាន ទីតាំងស្ថិត នៅតាមបណ្ដោយ មហាវិថីអង្គរ ស្ថិតក្នុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។

ប្រភពព័ត៌មាន ពីសន្តិសុខ នៅកន្លែង កើតហេតុ បានប្រាប់ ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បាន ឃើញ រថយន្តមួយគ្រឿង ម៉ាក FORD RANGER  ពណ៌ ត្រេអ៊ី ពាក់ស្លាក លេខ ខេមរភូមិន្ទ (ត្រូវម្ចាស់ រថយន្តដោះចេញ)បាន ធ្វើដំណើរតាម បណ្ដោយ ផ្លូវមហា វិថីអង្គរ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿន លឿន លុះមក ដល់ ចំណុច កើត ហេតុផ្លូវកោង បួងចង្កូត មិនទាន់ ក៏ជ្រុលទៅបុក រះ ដើម ស្វាយបាក់ អស់ មួយ ដើម ហើយ រថយន្ត មិនទាន់ អស់ល្បឿន ក៏ជ្រុល ទៅបុកតូបលក់កាហ្វេ បណ្ដាលឲ្យរថយន្ដ និង សម្ភារៈ រងការខូចខាតខ្ទេចយ៉ាងដំណំតែម្ដង។

ក្រោយ ពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បី ចុះ មកធ្វើការវាស់វែង ដើម្បីយក រថយន្តបង្ក ខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បី រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!