ព្រឹតិ្តការណ៍ថ្មីៗ

បាញ់មេឃ២គ្រាប់ គំរាមព្រះសង្ឃ ត្រូវសមត្ថកិច្ច បញ្ជូនទៅឲ្យតុលាការតាមច្បាប់

3 ខែ មុន 48 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះបាន បញ្ជូនខ្លួនស្ដ្រីចិត្ដខ្លាំងដកកាំភ្លើងបាញ់មេឃ ចំនួន២គ្រាប់នៅក្នុងវត្ដសារ៉ាវ័ន្ដ ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។

សូមជម្រាបថា បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដែលដកកាំភ្លើងបាញ់២គ្រាប់ក្នុងវត្តសារាវន្ត័ ចប់ហើយនោះ ទើបដឹងរឿងពិតដែលជាដើមចម បណ្តាលឲ្យស្ត្រីដកកាំភ្លើងបាញ់មេឃគឺដោយ សារតែ ខឹងនិងព្រះសង្ឃ ដាក់អំពើឲ្យប្តីឲ្យធ្លាក់ខ្លួនឈឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ផា ន ស្រីលីន អាយុ ២៩ ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលផ្លូវ លេខ២១៧ ជាន់ទី២ សង្កាត់អូឬស្សី៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកណ្ដាល និងមានប្ដីជាជនជាតិ បរទេសធ្វើការនៅប្រទេសថៃ ។

សមត្ថកិច្ចបានបន្ដទៀតថា ដើមចងដែលធ្វើឲ្យ ស្ត្រីខាងលើដកកាំភ្លើងបាញ់មេឃក្នុងវត្ដសារាវន្ត័ គឺ កាល២ឆ្នាំមុនស្ដ្រីខាងលើរួមជាមួយ នឹង ស្វាម៉ី បានទៅរកលោក(ព្រះសង្ឃ) ដើម្បីសូត្រមន្តលើករាសី ប៉ុន្តែមួយរយៈក្រោយមកប្ដីរបស់ស្ដ្រីខាងលើ បានត្រឡប់ទៅធ្វើការនៅប្រទេសថៃ វិញ ហេីយក៏ធ្លាក់ខ្លួនឈឺ ទើបនៅថ្ងៃកើតហេតុ ស្ត្រីខាងលើមិនដឹងថា ទៅរកគ្រូទាយឯណាទេ ?ដឹងថា ប្តីរបស់ខ្លួនត្រូវអំពើលោក(ព្រះសង្ឃ)មួយអង្គ ទើបបើករថយន្តចូលទៅបាញ់មេឃចំនួន២ គ្រាប់ ដើម្បីគំរាមលោក (ព្រះសង្ឃ) មួយអង្គតែម្តង ។

សូមបញ្ជាក់ថា សំណុំរឿងខាងលើនេះស្ដិតនៅ ចំណាត់ការរបស់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ