ព្រឹតិ្តការណ៍ថ្មីៗ

មិនដល់មួយម៉ោងផង! ក្រុមចោរប្លន់ ភិនភាគតែមួយ ចេញប្លន់យកម៉ូតូ ២គ្រឿង បានសម្រេច  នៅផ្លូវសង្កាត់ចោមចៅ១  និង នៅឃុំបែកចាន 

1 ខែ មុន 151 តូ សុផល

ភ្នំពេញ ៖ ម៉ូតូ២គ្រឿងត្រូវបានក្រុមចោរ កាប់ប្លន់យកទៅបាត់ដោយសុវត្តិភាព ក្នុងរយៈពេលត្រឹម៤០នាទី កើតមានបទល្មើសប្លន់២ករណីផ្សេងគ្នា មួយករណី នៅតាមផ្លូវ២០០៤ កែងផ្លូវឌួងងៀប ជិត ស្ថានីយប្រេងឥន្ទនៈ  លីម  ឡុង  ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង ១:៣០នាទី រំលងអធ្រាត្រ និងនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅវេលាម៉ោង២:១០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យភិនគាគតែមួយ មានគ្នាប្រហែល ៦ទៅ៧នាក់ ក្មេងជំទង់ៗ  ជិះម៉ូតូ០៣គ្រឿង (ភិនភាគម៉ូតូ Beat ហុងដាឌ្រីម  និងមួយគ្រឿងទៀត មិនចាំម៉ាក ) ។

ជនរងគ្រោះក្នុងករណីឈ្មោះ ខំ សុជា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិក្រសាំងខ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ម៉ូតូដែលក្មេងទំនើងវាយប្លន់យកទៅបាត់ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ឧ.មានជ័យ 1D-7992។

តាមជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងឌុបគ្នាចេញពីផ្ទះ នៅចោមចៅ គោលបំណងទៅដើរលេង នៅកោះពេជ្រ ដោយជិះតាមផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ មានក្មេងជំទង់ៗមួយក្រុម មានគ្នាប្រហែល ៦ទៅ៧នាក់ ជិះម៉ូតូ០៣គ្រឿង (ភិនភាគម៉ូតូ Beat ហុងដាឌ្រីម  និងមួយគ្រឿងទៀត មិនចាំម៉ាក ) ក្នុងដៃមានដាវ ដំបង និងខ្សែក្រវ៉ាត់ មកដេញតាមធ្លាក់ផ្ដួលម៉ូតូ រួចចុះមកវាយប្លន់ យកម៉ូតូរបស់គាត់ បានសម្រេច ហើយឡេីងជិះគេចខ្លួនបាត់អស់ដោយសុវត្តិភាព ។

ក្រោយកើតហេតុឡើងគាត់ត្រូវបានមិត្តភ័ត្ត្រដឹកតាមម៉ូតូមករកសមត្ថកិច្ចជួយអន្តរាគមន៍និងជួយស្រាវជ្រាវរកមុខសញ្ញាខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ប្រភពមួយផ្សេងទៀត ខណៈដែលកម្លាំងសមត្ថកិច្ច កំពុងឃ្លាំសង្កេត មុខសញ្ញាខាងលើ ស្រាប់តែនៅវេលាម៉ោង២:១០នាទីយប់ឈានចូលថ្ងៃដដែលបន្ទាបភ្ញាក់ផ្អើលនៅតាមផ្លូវជាតិលេខ៤ ភូមិបុរីកម្មករ ឃុំបែកចាន ជាប់ព្រំប្រទល់ជាមួយខណ្ឌកំបូល ក្រុមក្មេងស្ទាវមួយក្រុម ភិនភាគស្រងៀងនិង ក្រុមជនសង្ស័យ កាប់ប្លន់នៅខណ្ឌពោធិសែនជ័យដែរ បានធ្វើសកម្មភាព វាយប្លន់យកម៉ូតូសេ១២៥ សេរី២០១៨ ពីជនរងគ្រោះ ២នាក់ប្តីប្រពន្ធ យកទៅបាត់ដោយសុវត្តិភាព ជនរងគ្រោះ២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!