ព្រឹតិ្តការណ៍ថ្មីៗ

សំណាងហើយស៊យវិញ! លួចទូរស័ព្ទ IPhone X ពីស្រីស្អាត កំពុងដើរផ្សារ បានហើយ តែរត់គេចមិនរួច ព្រោះនាង……

1 ខែ មុន 73 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចយកទូរស័ព្ទ IPhone X ពីក្នុងកាបូបស្ត្រីម្នាក់  បានសម្រេច  ហើយរត់គេចខ្លួន ម្ចាស់ឃើញទាន់ស្រែកឆោឡោ ប៉ូលិសប្រចាំគោលដៅផ្សារធំថ្មី ក្របួចចាប់ជាប់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខតូបលេខG1 ក្នុងផ្សារធំថ្មី ផ្លូវលេខ៦៧ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះ យិន រ៉ូឌី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះឈ្មោះ ឆេង កញ្ញា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៦ ផ្លូវ២១M ក្នុងបូរីប៉េងហួតបឹងស្នោ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះចូលផ្សាររកទិញម្ហូបដល់មុខតូបលក់គ្រឿងសមុទ្រ ត្រូវបានជនសង្ស័យ ដើរទៅក្បែរបន្លំលូកយកទូរស័ព្ទដៃម៉ាក IPhone X បានហើយរត់គេចខ្លួន ជនរងគ្រោះ ដឹងថាលួចទូរស័ព្ទខ្លួនហើយស្រែកឆោឡោ ភ្លាមៗ កម្លាំងនគរបាល ប្រចាំផ្សារធំថ្មី ចាប់ឃាត់ខ្លួនបានភ្លាមៗ នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រីឯទូរស័ព្ទ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់យកទៅប្រើប្រាស់វិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!