ព្រឹតិ្តការណ៍ថ្មីៗ

ខណ្ឌសែនសុខ ជួបជុំពិសារ នំបញ្ចុចំនួន ៣៤ទីតាំង ដែលមានសមាជិកចូលរួមចំនួន ៤,៤០០ នាក់

1 ខែ មុន 21 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងមូលដ្ឋានខណ្ឌសែនសុខ​ ក្រោមការដឹកនាំ​ និងចង្អុលបង្ហាញរបស់​ ឯកឧត្តម​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងជាប្រធាមក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ ចំនួន ៣៤ ទីតាំង ដែលមានសមាជិកចូលរួមចំនួន ៤,៤០០ នាក់ ។ ទីតាំងទាំងនោះមានដូចខាងក្រោម៖
១-រដ្ឋបាលខណ្ឌសែនសុខ ចំនួន ០១ ទីតាំង ស្ថិតនៅវត្តសំរោងអណ្តែត សមាជិកចូលរួមចំនួន ៨០០ នាក់
២-សាលាសង្កាត់គោកឃ្លាង ចំនួន ០១ ទីតាំង សមាជិកចូលរួម ២៤០ នាក់
៣-សាលាសង្កាត់ភ្នំពេញថ្មី ចំនួន ០១ ទីតាំង សមាជិកចូលរួម ២៣០ នាក់
៤-សាលាសង្កាត់អូរបែកក្អម ចំនួន ០១ ទីតាំង សមាជិកចូលរួម ៣០០ នាក់
៥-សាលាសង្កាត់ទឹកថ្លា ចំនួន ០១ ទីតាំង សមាជិកចូលរួម ៦០០ នាក់
៦-សាលាសង្កាត់ក្រាំងធ្នង់ ចំនួន ០១ ទីតាំង សមាជិកចូលរួម ៧០០ នាក់
៧-សាលាសង្កាត់ឃ្មួញ ចំនួន ០១ ទីតាំង សមាជិកចូលរួម ២២០ នាក់។
៨-នៅតាមសាលារៀនចំនួន ១៦ ទីតាំង សមាជិកចូលរួម ៣៥០ នាក់
៩-នៅតាមទីស្នាក់ភូមិចំនួន ០៨ ទីតាំង សមាជិកចូលរួម ៨០០ នាក់
១០-នៅតាមទីវត្តអារាមចំនួន ០៣ ទីតាំង សមាជិកចូលរួម ២០០ នាក់។

សម្តេចតេជោ៖ នំបញ្ចុកសាមគ្គីជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះទេ នំបញ្ចុកគឺជារបស់ខ្មែរ ដូច្នេះកុំយករឿងនំបញ្ចុក អោយក្លាយទៅជារឿងនយោបាយ

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីបានស្នើឲ្យសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសយកថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ធ្វើកម្មវិធីហូបនំបញ្ចុកទាំងអស់គ្នា ។

ការស្នើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៅសាលាវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែ មិថុនា ដោយសម្តេចមានប្រសាសន៍ថា នំបញ្ចុកស្នេហាជាតិជាយុទ្ធសាស្ត្រ របស់ក្រុមប្រឆាំងដែលចង់ប្រើមនោគមន៍ថា អ្នកហូបនំបញ្ចុក គឺគាំទ្រខ្លួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោបន្តថា សូមឲ្យសមាជិកសមាជិកការគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលជាសមាជិករបស់សម្ដេចថា« បើគេយកថ្ងៃទី៩ មិថុនា ជាទិវាហូបនំបញ្ចុក យើងក៏យកថ្ងៃទី៩ ខែមិថុនានេះជាថ្ងៃ ហូបនំបញ្ចុកទាំងអស់គ្នាដែល ហើយបើគេហៅស៊ីយើងក៏ស៊ីទៅ »។សម្តេចតេជោបន្ថែមថា ប្រសិនបើក្រុមប្រឆាំង បង្កើតអ្វីដែលមានគំនិតជាឧទ្ធាមក្រៅច្បាប់ នោះសមាជិកគណបក្សប្រជាជនធ្វើនឹងតបទៅវិញ គឺយកបន្លាជួសបន្លា។

សម្តេចតេជោបានបញ្ជាក់ថា នំបញ្ចុកសាមគ្គីជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះទេ នំបញ្ចុកគឺជារបស់ខ្មែរ ដូច្នេះកុំយករឿងនំបញ្ចុកអោយក្លាយទៅជារឿងនយោបាយ ។

ឥលូវខ្ញុំសូមប្រកាសថា ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិកសមាជិកាគណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សូមទទួលទាននំបញ្ចុកទាំងអស់គ្នា ហើយឮគេថាយកថ្ងៃ 9 ធ្វើជាតិទិវានំបញ្ចុក សូមថ្ងៃ 9នេះ សមាជិកសមាជិកាគណបក្សប្រជាជនតាមខេត្ត ថ្នាក់នាំពង្រឹងនាំគ្នាចុះមូលដ្ឋានរៀបចំនំបញ្ចុក ឲ្យសមាគចិត្តគណបក្ស ឲ្យសមាជិកគណបក្សប្រជាជន ស៊ីថ្ងៃ 9។

នេះមិនមែន យកបន្លាជួសបន្លាទេ គឺយកពូថៅវ៉ៃបន្លាក្រវ៉ាត់ចោលតែម្ដង កុំអោយវាចង្រៃពេក ថ្ងៃក្រោយប្រកាសស៊ីនំគ្រក់ ប្រកាសសី្តបាញ់ឆាវៗ អាញ់ប្រកាសស៊ីបាញ់ឆែវ លើកលែងតែប្រកាសនាំគ្នាស៊ីដុំថ្ម គឺស៊ីតែពួកវាទៅ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!