ព្រឹតិ្តការណ៍ថ្មីៗ

ព្រាយល្បែង ល្បួងចិត្ត បុរសម្នាក់ ចងក សម្លាប់ខ្លួន

3 ខែ មុន 66 តូ សុផល

ខេត្តព្រៃវែង ៖ បុរសជនជាតិវៀតណាមម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន បន្ទាប់ពីចាញ់ល្បែងនៅក្នុងកាស៊ីណូ កាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះសំពៅ បានទទួលព័ត៌មាន ពីអាជ្ញាធរភូមិ ឃុំថា មានករណីអត្តឃាត (ចងកសម្លាប់ខ្លួន) នៅចំណុចកាស៊ីណូពោធិថ្មី ក្នុងភូមិពោធិថ្មី ឃុំកោះសំពៅ ស្រុកពាមជរ។

ជនរងគ្រោះឈ្មោះ ផាម វ៉ាងដាក ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិភូជុង ឃុំភូធឹងប៉េ ស្រុកហុងងឺ ខេត្តដុងថាប់ បានចងកនឹងអាវពណ៌ខៀវដៃវែង នឹងននងបន្ទប់កម្ពស់ ២,៧៥ ម៉ែត្រ។

បន្ទាប់ពីទទួលព័ត៌មានហើយ សមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរឃុំ និង ប្រធានមណ្ឌលសុខភាព ចុះពិនិត្យសាកសព ឃើញមានស្នាមទ្រុឌជាំនៅលើ.ក. ហើយមានចេញទឹកកាម និងលាមកលៀនចេញ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនិងគ្រូពេទ្យ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។

ដោយមូលហេតុ ជនរងគ្រោះចាញ់ល្បែង នៅកាស៊ីណូខាងលើ ហើយសម្រាកនៅនឹងកាស៊ីណូ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ