ព្រឹតិ្តការណ៍ថ្មីៗ

ប្រពន្ធ ផិតមានប្រុសថ្មី! អោបកូនស្រីជាទីស្រលាញ់ ទៅលោតទឹក លើស្ពានព្រែកសំរោង ក្រុងតាខ្មៅ

1 ខែ មុន 78 តូ សុផល

ខេត្តកណ្តាល ៖ តម្រូវការស្នេហាមានមិនចេះចប់ មានមួយមិនគ្រប់ ទោះមានរាប់សិប ក៏មិនគ្រាន់នេះហើយជីវិតសត្វលោក ពោរពេញទៅដោយកម្ម ដែលជាតម្រូវការនៃស្នេហា។ដូចជានៅពេលនេះ បុរសម្នាក់បានខូចចិត្តព្រោះ តែប្រពន្ធ មានប្រុសថ្មី ផិតក្បត់ ដោយតែការគិតខ្លីបានអោបកូនស្រីជាទីស្រលាញ់ ទៅលោតទឹក លើស្ពានព្រែកសំរោងក្រុងតាខ្មៅប៉ុនប៉ងសម្លាប់ខ្លួនតែមិនបានស្រេច ត្រូវបានអ្នក ធ្វើតំណើរតាមដងស្ពានឃើញសកម្មភាពហាក់ដូចជាប្លែកខុសពីមនុស្សធម្មតា ជួយចាប់ជាប់។

ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃ សុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៩ ត្រូវនិងថ្ងៃទី ០៧/០៦/២០១៩ វេលា ម៉ោង ១៦ និង០០នាទី ស្ថិតនៅលើស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បុរសកំសត់មានឈ្មោះ ហេង សំណាង ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅស្នាក់ នៅបន្ទប់ជួល ភូមិរបោះអង្កញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប និងកូនស្រីឈ្មោះ ហេង សៀវឈីង ភេទស្រី អាយុ៣ឆ្នាំត្រូវ ជាកូនរបស់ឈ្មោះ ហេង សំណាង។

យោងតាមការបញ្ជាក់ពីលោក ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅបានប្រាប់ថា នៅពេលកើតហេតុខាងលើជនរងគ្រោះឈ្មោះ ហេង សំណាង បានជិះម៉ូតូមួយគ្រឿង ម៉ាក Dream125 ពណ៌ខ្មៅ ដឹកកូនស្រីឈោះ ហេង សៀវឈីង ចេញពីបន្ទប់ជួល នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងគោលបំណងមកលោតទឹកពីលើស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

តែពេលជនរងគ្រោះកំពុងអោបកូនស្រីរៀបចំលោតពីលើស្ពាន ក៍ត្រូវបាននគរបាលចរាចរណ៍ក្រុងតាខ្មៅ កំពុងសម្រួលចរាចរណ៍នៅលើស្ពានបានឃើញទាន់  ក៍បានស្ទុះទៅឃាត់ជនរងគ្រោះ  យកមកប៉ុស្តិ៍នគរបាលតាខ្មៅ ដើម្បីធ្វើការអប់រំណែនាំហើយអោយវិលត្រឡប់ទៅវិញបន្ទប់ជួលវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!