ព្រឹតិ្តការណ៍ថ្មីៗ

Lexus បុកហុងដាឌ្រីម ក្នុងបុរីជីបម៉ុង បុរសម្នាក់រងរបួសបាក់ជើងខាងស្តាំ ហើយបើករត់ដល់ច្បារអំពៅ

3 ខែ មុន 36 តូ សុផល

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តLexus មួយគ្រឿងបុកគ្នាជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើងខាងស្តាំ ត្រូវរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៦ និង៤៥នាទីព្រឹកថ្ងៃទី៨មិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងបុរីជីបម៉ុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមការបញ្ជាក់ឲ្យដឹងពីប្រពលរដ្ឋនិងនៅកន្លែងហេតុបាន និយាយថា គេបានឃើញរថយន្តនិងម៉ូតូបើកបរស្របទិសគ្នាធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ មិនដឹងជាយ៉ាងមិចបានជាទៅបុកគ្នាបែបនេះ។ ក្រោយពីកើតហេតុអ្នករថយន្តបង្កបានបើករត់ទៅដល់ម្តុំផ្សារច្បារអំពៅទើបសមត្ថកិច្ចឃាត់រថយន្តបាន រីឯជនរងគ្រោះវិញត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើការទំនាក់ទំនងរថយន្តសាមុយដឹកយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរុស្សី។

ប្រភពដដែលពីប្រជាពលរដ្ឋបានបន្តទៀតថា ក្រោយពីឃាត់រថយន្តខាងលើបាន អ្នកបើកបររថយន្តបានធ្វើការ សម្របសម្រួលជាមួយភាគីជនរងគ្រោះដោយសូមធានា មើលខុសត្រូវការព្យាបាលដល់ជនរងគ្រោះដើម្បីបញ្ចប់ រឿងកុំឲ្យមានរឿងកាន់តែវែងឆ្ងាយនិងរំខានដល់សមត្ថកិច្ចផងដែរ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ