ព្រឹតិ្តការណ៍ថ្មីៗ

រងរបួសធ្ងន់ ជិះម៉ូតូបុក រថយន្តដឹកជ្រូក

3 ខែ មុន 20 តូ សុផល

ភ្នំពេញ ៖បុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយរថយន្ត ត្រូវបានក្រុម ស ស យ ក ខណ្ឌសែនសុខ

ជួយសង្គ្រោះបឋមនិងទំនាក់ទំនងទៅរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ តាមផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមបរភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូមួយគ្រឿងម៉ាកហុងដាស១០០ សេរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A-3778 បើកបរដោយបុរសម្នាក់ លើផ្លូវបេតុង ភូមិដីថ្មី ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានជ្រុលបុកជាមួយរថយន្ត ម៉ាក ISUSU ពណ៌ស បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-2121 ជារថយន្តដឹកជ្រូក កំពុងបើកច្រាសទិស បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

ក្រោយកើតហេតុភ្លាមៗ អ្វីដែលសំខាន់គឺជីវិតមនុស្ស គាប់ជួន លោក ប៊ុត វិចិត្រ សសយក ខណ្ឌសែនសុខ និងក្រុមរួមការងារ ដែលទើបចេញពីហ្វឹកហាត់លើជំនាញសង្គ្រោះបឋម នៅអង្គភាព៧១១ កងពលតូចលេខ៧០ ប្រទះជួប នាំគ្នាអនវត្តផ្ទាល់ សង្គ្រោះបឋមលើជនរងគ្រោះ និងទំនាក់ទំនងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ករណីខាងលើ វត្ថុតាង រថយន្តនិងម៉ូតូ ក្រោយពីសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ