ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ២ អ៊ាវ ចំរើន ក្រើនរំលឹក អធិការស្រុកស្អាង ទើបបានតំណែងថ្មីថា៖  ទប់ស្កាត់ កុំឲ្យមានល្បែងស៊ីសង

3 ខែ មុន 80 តូ សុផល

ខេត្តកណ្ដាល៖  ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការនគរបាលស្រុកស្អាង ខេត្តកណ្ដាល នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ។លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានអញ្ជើញជា អធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការនគរបាលស្រុកស្អាង។

ពិធីនេះដែរ ក៏មានវត្ដមានចូលរួមពីលោកស្នងការរង លោកអធិការនគរបាលក្រុង/ស្រុកទាំង១០ មន្រ្ដីរាជការជុំវិញស្រុក លោកអធិការរងស្រុកស្អាង លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមន្រ្ដីនគរបាលជាច្រើនរូបទៀត។

បន្ទាប់ពីស្ដាប់ លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពី ការផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្រ្ដីនគរបាលជាតិរួចមក លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានប្រគល់ត្រាជូនលោក វរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកលើកដែក ដែលត្រូវតែងតាំងជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង​ ខណ:ដែលលោកវរសេនីយ៍ឯក សេង​ សុជាតិ​ ត្រូវបានផ្ទេរឲ្យទៅ
បម្រើការងារនៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

លោកវរសេនីយ៍ឯក រស់ ចន្ថា បានឡើងសន្យាថា នឹងខិតខំដឹកនាំកងកម្លាំង រក្សា ការពារ សន្ដិ
សុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងដែនរដ្ឋបាលឲ្យបានល្អប្រសើរឡើង ។

លោក ញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាងបាន មានមតិផ្ដាំផ្ញើរដល់លោកអធិការ យ៉ាងដូច្នេះថា ស្រុកស្អាង ជាស្រុកមួយដែលមានចំនួនប្រជាពលរដ្ឋច្រើន ដូច្នេះ លោកអធិការត្រូវខិតខំដឹកនាំកងកម្លាំងនគរបាល បម្រើសេវាសាធារណៈ ឲ្យបានល្អប្រសើរ ធ្វើឲ្យពួកគាត់រស់នៅក្នុងភាពសុខសាន្ដ មិនមានភ័យខ្លាច ។

លោកឧត្ដម សេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានធ្វើការផ្ដាំផ្ញើ លោកអធិការថ្មី ត្រូវខិតខំដឹកនាំកងកម្លាំង រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទប់ស្កាត់ កុំឲ្យមានល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ព្រោះល្បែងនេះ វាធ្វើឲ្យកើតមានបទល្មើសផ្សេងៗទៀត៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ