ព្រឹតិ្តការណ៍ថ្មីៗ

ដេញចាប់បក្ខពួកចោរប្លន់ បាន៤នាក់បន្ថែមទៀត

1 ខែ មុន 2102 តូ សុផល

ភ្នំពេញ៖ យុវជន០៤នាក់ដែលនៅសេសសល់ពីករណី ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តរបន្ទាប់កាលពីម៉ោង១៣ និង៣០នាទីនៅចំណុចតាមដងផ្លូវលំភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ

ទី១ ឈ្មោះ ហាក់ ប៊ុនសារ៉ាក់ ហៅ រ៉ាក់ អាយុ ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិសែនសុខ៣សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ទី២ ឈ្មោះមិន ដារ៉ុង ហៅ រ៉ុង អាយុ១៩ ឆ្នាំមុខរបរ មិនពិតស្នាក់នៅភូមិ ក្រសាំងជ្រុំ សង្កាត់គោករកាខណ្ឌព្រែកព្នៅ។

ទី៣ ឈ្មោះសាន្ត មេសា ហៅ មេសា អាយុ១៨ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ទី៤ ឈ្មោះ កែវ ភាណុច ហៅ ណុច អាយុ ២០ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិសែនសុខ៦សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនខាងលើនេះគឺជាប់ពាក់ព័ន្ធធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូឌ្រឹមសង់ ២០១៧ពណ៌ ខ្មៅពីយុវជនម្នាក់កាលពីម៉ោង០៥ព្រឹកថ្ងៃទី២៧ឧសភា២០១៩ នៅចំណុចភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!