ព្រឹតិ្តការណ៍ថ្មីៗ

ពុទ្ធោអើយ! ក្មេង៤នាក់ ក្នុងចំណោម៦នាក់ស្លាប់ ក្នុងពេលតែមួយ

1 ខែ មុន 262 តូ សុផល

ខេត្តកំពង់ចាម៖  រឿងសោកសៅកើតឡើងនាព្រឹកនៅថ្ងៃទី៨ មិថុនា ២០១៩ វេលាម៉ោង៨ និង០០ នាទីនៅចំការចំណុចគីឡូប្រាំមួយ ស្ថិតក្នុងភូមិបែកអន្លូងនឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ មានក្មេងប្រុស ស្រីចំនួន៤នាក់បានលង់ទឹកស្លាប់

ទី១ ឈ្មោះ ជុន លីតា ភេទស្រីអាយុ១២ឆ្នាំជាតិខ្មែរ

ទី២ ជុន ជូ ភេទប្រុស អាយុ១០ឆ្នាំ (២នាក់នេះបងប្អូនបង្កើត)។

ទី៣ ឈ្មោះ រ៉េត.ណូយ ភេទស្រីអាយុ១៣ឆ្នាំ ជាតិខ្មែរទ

ទី៤ ឈ្មោះ ហង្ស ហ៊ី ភេទប្រុស១១ឆ្នាំ ជាតិខ្មែរ ទាំង៤នាក់មានទីលំនៅចំណុចគីឡូប្រាំមួយ ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលក្មេងៗចំនួន៦នាក់ បាននាំគ្នាទៅរើសគ្រាប់ស្វាយចន្ទីរ ហើយចុះលេងទឹកស្រះដែលគេកាយស្តុកទឹកទុកស្រោចដំណាំ មានចំងាយពីភូមិប្រហែល១៥០០ម៉ែត្រ។

ពេលឃើញក្មេងទាំង៤នាក់លង់ទឹក ក្មេង២នាក់ទៀត
ទី១ ឈ្មោះ ឆើង ឆៃលាងភេទប្រុសអាយុ8ឆ្មាំ
ទី២ ឈ្មោះ ប៊ិច ពី ភេទប្រុសអាយុ6ឆ្នាំ បានរត់មកភូមិប្រាប់ចាស់ៗទើបឪពុក ម្តាយនិងអ្នកភូមិនាំគ្នាទៅមើលឃើញក្មេងទាំង៤នាក់លង់ទឹកស្លាប់បាត់ហើយ។

ក្រោយពីបានទទួលព័ត៌មានលោកវរៈសេនីយ៏ទោសឿន ទិត អធិការរង បានដឹកនាំកំលាំងជំនាញ

លោកអនុសេនីយ៍ឯក សួង ឆាយ នាយផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ។
លោកអនុសេនីយ៍ឯក ម៉ាប់សុផាត នាយរងផ្នែក សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ចុះដល់កន្លែងកើតហេតុនិងបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព ដោយសមាសភាពចូលរួមមានៈ
លោកអនុសេនីយ៍ទោ សឿន ទិត អធិការរង
លោកអនុសេនីយ៍ឯក សួង.ឆាយ នាយផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ
លោកអនុសេនីយ៍ឯក  ម៉ាប់ សុផាត នាយរងផ្នែក
លោកអនុសេនីយ៍ឯក  ឃន.ខឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត
លោក សុះ ម៉ាន ក្រុមប្រឹក្សាឃុំអារក្សត្នោត
លោក វ៉េន សាអាត មេភូមិបែកអន្លូង
លោក ណន ធី បុគ្គលិកមណ្ឌលសុខភាពអារក្សត្នោត

លទ្ធផលនៃការពិនិត្យ នៅចំណុចក្បាល.ផ្នែកដងខ្លួន និងអវៈយវៈគឺពុំមានស្លាកស្នាមអ្វីឡើយ គឺពិតជាស្លាប់ដោយសារលក់ទឹកពិតមែន។

ក្រោយពិនិត្យសាកសពរួចយើងបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!