ព្រឹតិ្តការណ៍ថ្មីៗ

បាញ់ផ្អើលវត្ត ព្រោះតែរឿងស្រោចទឹក រកស៊ីខាត

4 ខែ មុន 275 តូ សុផល

ភ្នំពេញ៖ នារីរូបស្រស់វ័យ ២៨ឆ្នាំ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ដោយបានបើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ ស្ថិតនៅខណ្ឌដូនពេញ ផ្ទុះអាវុធពីរគ្រាប់នេះ ត្រូវបានដឹងមូលហេតុហើយ គឺដោយសារខឹងព្រះសង្ឃមួយអង្គដែលគេល្បីថាចេះស្រោចទឹកលើករាសីរកសុីមានបាន សំរានលក់ស្រួល តែក្រោយពីនាងមករកឲ្យលោកស្រោចទឹក ទៅជាយីអ៊ុនដាក់អារ័ក្សជាន់ រកសុីខាតឡុងចុងដេកក៏មិនលក់បក់ក៏មិនល្ហើយ ទើបនាងខឹងខ្លាំងពេកក៏ទៅទិញកាំភ្លើងពីថៃមក ដេញបាញ់លោកសង្ឃអង្គនេះចំនួន២គ្រាប់ផ្អើលពេញវត្តតែម្ដង ។

តាមប្រភពព័ត៌មានឲ្យដឹងថាបន្ទាប់ពីនាងបាញ់ពីរគ្រាប់ផ្ទួនៗសំដៅលោក តែគ្រាប់កាំភ្លើងនោះមិនបានត្រូវលោកទេ គ្រាន់តែបង្កឲ្យលោកភ័យប៉ុណ្ណោះ ។

ជនសង្ស័យម្នាក់ឈ្មោះ ផាន ស្រីលីន ភេទស្រីអាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ផ្លូវលេខ២១៧សង្កាត់អូឬស្សីទី៤ខណ្ឌ៧មករារា ពីបទ ប៉ុនប៉ងឃាតកម្មដោយដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់ និងកាន់កាប់អាវុធខុសច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ