ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែន!បុរសម្នាក់វាយកំទេចទ្រព្យសម្បត្តិក្នុងផ្ទះដោយសារតែ….

4 ខែ មុន 34 តូ សុផល

បាត់ដំបង៖ បុរសម្នាក់បានវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះដោយភ្លើងកំខឹងខ្វះការពិចារណាបង្កអោយមានការភ្ញាក់ផ្អើលពេញភូមិ។

ករណីហឹង្សានេះជនសង្ស័យ ឈ្មោះ ណក់ លេន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ប្រើពូថៅវាយលំនៅដ្ឋាននិងរបស់ប្រើប្រាស់ជាច្រើនព្រោះខឹងម្តាយមិននិយាយតប ដោយសារម្តាយឆ្អែតចិត្តនិងទង្វើរបស់ជនកំហូចនេះខ្លាំងពេកនាពេលកន្លងមក។

ហេតុការណ៍នេះជនសង្ស័យបានប្រព្រឹត្តកាលពីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ចំណុចភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃទទួលបានដំណឹងនេះភ្លាម បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យដើម្បីយកទៅសាកសួរនិងចាត់ការតាមផ្លូវច្បាប់៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ