ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញសពបុរសម្នាក់ អណ្តែតក្នុងស្រះ ហើមស្ពីង

1 ខែ មុន 36 តូ សុផល

បាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍ពីកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សីនៅព្រឹកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៩ មានប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអណ្តែតហើមស្ពីងក្នុងស្រះមួយកន្លែងស្ថិតនៅចម្ងាយប្រហែល ១០០ម៉ែត្រខាងត្បូងផ្ទះរបស់លោក លោកធុច វុធ។

ក្រោយពីទទួលបានដំណឹងនេះភ្លាមកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីធ្វើកោសល្យវិ ច័យនិងស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះ។

លោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរង ផែនព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ប្រាប់ភ្នាក់ងារTNN ថា ជនរងគ្រោះ មានអាយុប្រហែល៣៥ឆ្នាំ (មិនស្គាល់អត្តសញ្ញាណ) ពាក់អាវយឺតពណ៌ស លាយពណ៌ក្រហម សក់រួញ ពាក់ខ្សែអង្កាំ ពណ៌ខ្មៅកដៃស្តាំ ខ្សែចង្កេះ១ និងមានស្នាមរបួសពីរកន្លែង នៅគល់ថ្គាម ឆ្វេង គុមត្រជៀក ឆ្វេង ប្រទះឃើញសពនៅក្នុងស្រះ ដែលមានម្ចាស់ឈ្មោះ ឈន សុីណា ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវបន្តនិងប្រកាស់រកក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!