ដំណឹងបឋម ៖ នារីក្លាហាម្នាក់ កាន់កាំភ្លើងខ្លី ទើបទិញពីថៃ ដើរចូលក្នុងវត្តសារាវ័ន្ត បាញ់ចំនួន២គ្រាប់ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ ផ្អើលទាំងព្រះសង្ឃផ្អើលទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកអន្តរាគមន៍ ពេញខណ្ឌដូនពេញ នាវេលាម៉ោង១៩ និង៥នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណ វត្ត សារាវ័ន្ត តេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ភ្នំពេញ ។
បើតាមសម្ដីនារីខ្មាន់កាំភ្លើង ផាន ស្រីលីន អាយុ២៩ឆ្នាំ មានទីលំនៅក្នុងខេត្តកណ្ដាល បានប្រាប់ ថា មានបញ្ហាជាមួយព្រះតេជគុណមួយអង្គ ព្រះនាម ពិសិទ្ធ តែមិនដឹងច្បាស់ទេថា បញ្ហាអ្វីនោះទេ។ ខណៈភ្លាមៗនោះ នាងត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានរួចបញ្ជូនទៅធ្វើការសាកសួរនៅ អធិការដ្ឋានគរបាលខណ្ឌដូនពេញ។ ដោយ៖ ម៉េង
Tag: ផ្ទុះអាវុធ