ព្រឹតិ្តការណ៍ថ្មីៗ

លោក ប៉ាង លីដា ដឹកនាំកិច្ចប្រជុំ ស្តីពីរៀបចំផែនការគ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់ និងភាស៊ី តាមផ្សាររដ្ឋ ផ្សារឯកជន និងផ្សារចល័ត

1 ខែ មុន 105 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩លោក ប៉ាង លីដា អភិបាលរងខណ្ឌ តំណាងឲ្យលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ចើញប្រជុំ ស្តីពីរៀបចំផែនការគ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់ និងភាស៊ី តាមផ្សាររដ្ឋ ផ្សារឯកជន និងផ្សារចល័តនៅក្នុងខណ្ឌពោធិ៍សែនជ័យ។

 

នៅក្នុងនោះផងដែរលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានផ្តោតសំខាន់ និងលើកឡើងថាៈ ដោយសារមានទឹកភ្លៀងជនលិចនៅតាមបណ្តាសង្កាត់ក្នុងខណ្ឌ ផងរួមជាមួយនិងការយឺតយ៉ាវ ក្នុងការប្រមូល របស់ក្រុមហ៊ុនផង ធ្វើអោយគំនរសំរាម រួមជាមួយ និងទឹកភ្លៀង ដែលបង្ករអោយ អណ្តែតតាមទឹកទៅស្ទើគ្រប់ទិសទីនៅតាមបណ្តាសង្កាត់មួយចំនួន បន្សល់នៅក្លិនស្អុយជះពេញ តំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ។ ជាពិសេសនោះនៅតាមដងផ្លូវមួយចំនួន មានគំនរសំរាមធំៗ បង្ករកាកកស្ទះចរាចរ ធ្វើអោយប្រជាពលរដ្ឋ មានការពិបាកក្នុងការធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះ។

ដោយមានការចូលរួម៖ គណៈនាយករដ្ឋបាលខណ្ឌ ការិយាល័យអន្តរវិស័យ ការិយាល័យបរិស្ថានខណ្ឌ តំណាងក្រុមហ៊ុនស៊ិនទ្រី តំណាងក្រុមហ៊ុន ផានអ៊ីមិច (អ្នកភាស៊ីផ្សារ) ចៅសង្កាត់ទាំង១៣សង្កាត់ ប្រធានផ្សាររដ្ឋ ផ្សារឯកជន និងផ្សារចល័ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!