ព្រឹតិ្តការណ៍ថ្មីៗ

ខ្យល់កន្ត្រាក់បោកបក់ខ្លាំងពេក  ធ្វើឲ្យរថយន្តកូរ៉េដឹក មីម៉ាម៉ា ក្រឡាប់

3 ខែ មុន 15 តូ សុផល

ខេត្តកណ្តាល ៖ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រអិលផ្លូវក្រឡាប់ផ្ងារជើង តែសំណាងល្អគ្មានអ្នករងរបួស ចាក់កេសមីម៉ាម៉ាចោលរាយប៉ាយពេញផ្លូវ ដោយសារខ្យល់កន្ត្រាក់បោកបក់ខ្លាំង  កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ គីឡូម៉ែត្រ លេខ៣២ ឃុំត្រពាំវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបបញ្ហាខាងលើ កូរ៉េឃ្លប់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-2946 ដឹកទំនិញ ។

ក្រោយពេលកើតហេតុ  ដោយសារតែមិនមានខូចខាត ទ្រព្យសម្បត្តិរដ្ឋ គ្រាន់តែខូចខាតសម្ភារះខ្លួនឯង  សមត្ថកចិច្ចបានអោយម្ចាស់ហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លនឯង៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ