ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ម្នាក់ ទៅតុលាការ!

1 សប្តាហ៍ មុន 33 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

-ឈ្មោះ កន ផានិត ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបាន បន្ទាប់ពីរូបគេ និងបក្សពួក ០២នាក់ ឈ្មោះ ពេជ្រ និងឈ្មោះ សី បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០២:៣០នាទី រំលងអាធ្រាត្រ នៅចំណុច ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនយកមកសួរនាំ នៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបគេបានសារភាពឲ្យដឹងថា ខណៈពេលដែលរូបគេ កំពុងអង្គុយលេងនៅមុខផ្ទះសំណាក់ វីអិម នៅផ្លូវ២០០៤ ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែ ឈ្មោះ ពេជ្រ និងឈ្មោះ សី បានមកបបួលរូបគេជិះម៉ូតូដើរលេង។ បន្ទាប់មកពួកគេបាន ជិះម៉ូតូទៅអង្គុយផឹកស៊ី នៅមុខណាហ្កាវើល ហើយបានបបួលគ្នាទៅក្លឹប ហ្ស៊ូក ទៀត ពេលជិះទៅដល់ក្លឹប រូបគេបានចុះពីលើម៉ូតូ ទៅកន្លែងលក់បារីមុខក្លឹប ចំណែកបក្សពួកគេ ០២នាក់ ទៀតបានជិះម៉ូតូចេញ ដើម្បីធ្វើសកម្មភាពឆក់ លុះមួយសន្ទុះក្រោយមកបក្សពួករបស់គេ បានត្រឡប់មកវិញ ហើយបោះកាបូបស្ពាយ និងទូរស័ព្ទ ០២គ្រឿង ម៉ាក Iphone6 Plus តែជនរងគ្រោះជាម្ចាស់ទូរស័ព្ទបានជិះម៉ូតូតាមពីក្រោយបក្សពួកគេទាំង ០២នាក់ ជួបកម្លាំងអាវុធហត្ថកំពុងល្បាត បានប្រាប់ហេតុការណ៍ ភ្លាមនោះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួន រូបគេតែម្តង ចំណែកបក្សពួក ០២នាក់ទៀត ដែលជាអ្នកធ្វើសកម្មភាពឆក់ បានជិះម៉ូតូរត់គេចខ្លួនបាត់។

ជនសង្ស័យ ខាងលើ បានប្រាប់ឲ្យដឹងទៀតថា កន្លងមករូបគេ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ រយៈពេល ០២ឆ្នាំ ០៧ខែ ពីបទទទួលផលចោរកម្ម ហើយរូបគេបានប្រើប្រាស់គ្រឿងញៀនជាញឹកញាប់ផងដែរ។

#PhnomPenhGRK

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!