ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ កោតសរសើរដល់ ក្រុមកីឡាករក្រុមជម្រើសជាតិកម្ពុជា ដែលបានទទួលជ័យជម្នះ លើក្រុមជម្រើសជាតិប៉ាគីស្ថាន

2 ខែ មុន 31 តូ សុផល

ភ្នំពេញ  ៖ សារទាំងស្រុងសម្តេចតេជោ ហ៊ុន សែន “សូមកោតសរសើរដល់ ក្រុមកីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងលទ្ធផល (កម្ពុជា ២ Vs ០ ប៉ាគីស្ថាន ) សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន តាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!