ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសផ្ទេរភារកិច្ច  តែងតាំងមុខតំណែង  និងបំពាក់ឋានន្តរសក្តិ  ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង!

3 ខែ មុន 132 តូ សុផល

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ  ២០១៩  នៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  បានប្រារព្វធ្វើពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង  និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាលជាតិ  ចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព  ឯកឧត្តម  នាយឧត្តមសេនីយ៍ ប៉ែន  វិបុល  អគ្គស្នងការរង ប្រធាននាយកដ្ឋានបុគ្គលិក  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  ឯកឧត្តម  ហឿង សុគន្ធ អភិបាលរងនៃគណ:អ ភិបាលខេត្តបាត់ដំបង  ។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោក លោកស្រី ជាប្រតិភូអមដំ ណើរ  លោកប្រធានសាលាដំបូង  ខេត្តបាត់ដំបង  លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបា ត់ដំបង  ឯកឧត្តមស្នងការ  លោក  លោកស្រី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  មេបញ្ជាការរងតំបន់ប្រតិបត្តិការ សឹករងខេត្តបាត់ដំបង  លោកមេបញ្ជាការ រងមូលដ្ឋានកង រាជអាវុធហត្ថខេត្តបាត់ដំបង ប្រធានពន្ធនាគារខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងនគរបាលចំណុះស្នងការ ដ្ឋាននគរបាលខេត្តបាត់ ដំបងជាច្រើនរូប៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ