ព្រឹតិ្តការណ៍ថ្មីៗ

បញ្ច្រាសទិសគ្នា! ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ទាំង៤នាក់

3 ខែ មុន 40 តូ សុផល

ភ្នំពេញ ៖ នារីរូបស្រស់៣នាក់ជិះម៉ូតូអាគុបឌុបគ្នា  មកដល់ចំណុចផ្លូវកោង ហួសផ្សារតាខ្មៅថ្មី ស្រាប់តែមានយុវជនម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម បើកទៅបុកចំពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំង៤នាក់ សន្លប់ស្ដូកស្ដឹងកណ្តាលផ្លូវ ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍  រាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៣:២០នាទីទាបភ្លឺ  ឈានចូលថ្ងទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ  នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចផ្លូវកោងមុខផ្សារតាខ្មៅថ្មី  ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ  ខេត្តកណ្តាល  ។

ជនរងគ្រោះទាំង៤នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ  ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ  គេឃើញយុវតីរូបស្រស់៣នាក់  ជិះម៉ូតូមួយគ្រឿង  ម៉ាកគុបជ្រុង ពាក់ស្លាកលេខកណ្ដាល 1B-8317 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២  ទិសដៅពីកើតទៅលិច  លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវកោង ស្រាប់តែមានយុវជនម្នាក់  បើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1U-5947 ធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ២ បញ្ច្រាសទិស ចរាចរណ៍ ក្នុងល្បឿនលឿន ស្លេវ ទៅបុកចំម៉ូតូ អាគុបជ្រុង ពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់៣នាក់ និងនារីម្នាក់ របួសស្រាល ហើយត្រូវបានបងប្អូន អាជីវករ នៅក្បែរនោះ  នាំគ្នាជួយសង្គ្រោះ បឋម  និងរាយការណ៍ប្រាប់សមត្ថកិច្ច ទាក់ទងរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះផង។

បន្តិចក្រោយមកគេឃើញ រថយន្តគិលានសង្គ្រោះមួយគ្រឿងរបស់ មន្ទីរសម្រាកព្យាបាល រស្មី បានមកដល់ និងបានដឹកជនរងគ្រោះទាំង៤នាក់ យកទៅសង្គ្រោះ ភ្លាមៗផងដែរ។

បច្ចប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការវាស់វែង ម៉ូតូទាំងពីរគ្រឿង  ហើយយកទៅរក្សាទុកបណ្ដោយអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរងចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់