ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់​បាត់​បង់​ជីវិត ក្រោយជិះម៉ូតូ បុករោងបុណ្យសង់ ​កណ្តាលផ្លូវ

3 ខែ មុន 109 តូ សុផល

ខេត្តតាកែវ ៖ ​ដោយសារតែកា សង់រោងបុណ្យ​លើ​ទ្រូងផ្លូវ​ហើយគ្មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ ​ថែម​ទាំង​អ្នកបើកបរ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ បាន​ជ្រុល​ទៅ​បុក​បង្គោល​ដែក​រោងបុណ្យ​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៤៥​នាទី នៅ​ចំណុច​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ លើ​ផ្លូវ​ខេត្ត​លេខ​២១ រវាង​ម៉ូតូ​និង​រោងបុណ្យ​សង់​លើ​ទ្រូងផ្លូវ​។

ម៉ូតូ​ជនរងគ្រោះ​ម៉ាក​សេ​១០០ (​សង់​ការេ​) ពណ៌​ក្រហម ដែល​បើកបរ​ទិសដៅ​ពី​លិច​ទៅ​កើត ​ដោយ​ឈ្មោះ ហ្វៀ​ង ចាំង​ចាំង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម មុខរបរ​ទិញ​អេតចាយ ស្នាក់នៅ​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ។

ប៉ូលិស​ជំនាញ​ក្រុង​ដូន​កែវ​បាន​ប្រាប់​ថា ជនរងគ្រោះ​ដែល​បើកបរ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព​ និង​ដាក់​កញ្ចក់​សម្រាប់​មើល​ក្រោយ​ទេ​។ នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​បើក​ម៉ូតូ​បុក​បង្គោល​ដែក​រោងបុណ្យ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ និង​ក្រោយពី​បញ្ជូន​មកដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ​ ក៏បាន​ស្លាប់​បាត់​បង់ជីវិត​តែម្តងទៅ។

បច្ចុប្បន្ន​សព​ជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ សុខន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ