ព្រឹតិ្តការណ៍ថ្មីៗ

អធិការនគរបាលស្រុកមេមត់ អញ្ជើញចូលរួមបុណ្យ និងគោរពវិញ្ញាណខ័ន្ធសពរបស់មន្ត្រីនគរបាល ២រូប ដែលបានទទួលមរណភាព ដោយរោគាពាធ ….!

5 ខែ មុន 55 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ០៧ មិថុនា ២០១៩ វេលាម៉ោង ១០ ៖ ៥០ នាទីព្រឹក លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានអញ្ជើញចូលរួមបុណ្យ និងគោរពវិញ្ញាណខ័ន្ធសពលោកស្រីអនុសេនីយ៍ត្រី ព្រុំ សុខឃា មន្ត្រីផ្នែកអត្តសញ្ញាណកម្ម នៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលទទួលមរណៈភាពដោយរោគាពាធ (ជម្ងឺទឹកនោមប្រៃ) កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៩ និង ០០ នាទី ។

ហើយនៅម៉ោង ១១ ៖ ៣០ នាទី នាថ្ងៃខែឆ្នាំដដែល លោកអធិការនគរបាលស្រុកមេមត់ ក៏បានបន្តដំណើរទៅចូលរួមបុណ្យ និងគោរពវិញ្ញាណខ័ន្ធសពលោកអនុសេនីយ៍ត្រី ប្រាក់ ណើក មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ នៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទទួលមរណៈភាពដោយរោគាពាធ (ជម្ងឺថ្លើម) ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ០៧ និង ១៥ នាទីព្រឹក ។

ក្នុងការអញ្ជើញចូលរួមបុណ្យ និងគោរពវិញ្ញាណខ័ន្ធសពមន្ត្រីនគរបាលទាំងពីរខាងលើ លោកអធិការនគរបាលស្រុក និងសហការី បានចូលរួមបុណ្យក្នុងសពមួយ ៖ ថវិការ ១,១០០,០០០៛ (មួយលានដប់ម៉ឺនរៀល) , អង្ករ ០១ ការ៉ុង , ទឹកសុទ្ធ ០២ កេស , ទឹកក្រូច ០២ កេស និងមី ០២ កេស ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ