ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ រៀបចំពិធីបើកសំណើដេញថ្លៃគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌដូនពេញ

1 សប្តាហ៍ មុន 12 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ នៅនឹង ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីបើកសំណើដេញថ្លៃ: ការងារចាក់បេតុងឆ្អឹងដែក ១២លីកម្រាស់ ០,២០ម៉ែត្រ លើកំណាត់ផ្លូវលេខ១៤៨ ប្រវែង ១១៦ម៉ែត្រ ទទឹង ៨ ម៉ែត្រ   ចាប់ពីផ្លូវលេខ៥ ដល់ផ្លូវលេខ១៣ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ និងការងារស្ដារលូកៅឡាក់បំពង់លូចាស់និងជួសជុលអណ្ដូងលូចំនួន ២៣ផ្លូវ ក្នុងខណ្ឌដូនពេញ ជូនរដ្ឋបាលខណ្ឌដូនពេញឆ្នាំ២០១៩ ក្រោមអាធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកគណៈកម្មការលទ្ធកម្មខណ្ឌដូនពេញ លោកតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និង លោក លោកស្រីតំណាងក្រុមហ៊ុនដាក់សំណើដេញថ្លៃគម្រោងអភិវឌ្ឍន៍ចំនួន ០៣ក្រុមហ៊ុនផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!