ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀន ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

4 ខែ មុន 85 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៩ និង ០០នាទី កំលាំងជំនាញប្រឆាំងគ្រឿងញៀនរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ បង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ៣ ផ្ទះលេខ៣៧ ផ្លូវលេខ២២៣ ក្រុមទី៥០ ភូមិ៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ

ទី១-ឈ្មោះ ជា ស្រីដា  ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្ទះលេខ៣៧ផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក (កន្លែងកើតហេតុ)។

ទី២-ឈ្មោះ ជា ស្រីនី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្ទះលេខ៣៧ផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក (កន្លែងកើតហេតុ)។

ទី៣- ឈ្មោះ សៅ ស្រីអូន ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្ទះលេខ៣៧ផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក (កន្លែងកើតហេតុ)។

វត្ថុតាងដែលបានចាប់យក

ក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ធំ និង១កញ្ចប់តូច (សង្ស័យគ្រឿងញៀន) កូនថង់សម្រាប់ច្រកមួយចំនួន ដែកកេះសម្រាប់ប្រើប្រាស់មួយចំនួន និងបំពង់កែងសម្រាប់ជក់មួយចំនួន ។

បច្ចុប្បន្ន៖ ជនសង្ស័យទាំង៣នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ