ព្រឹតិ្តការណ៍ថ្មីៗ

ប្រើធម៌ក្តៅលើពលរដ្ឋម្ចាស់ដី!  ក្រុមហ៊ុន7NG ដាក់គ្រឿងចក្រ កាយផ្តាច់ផ្លូវ ខ្នងប្រឡាយ

6 ខែ មុន 74 តូ សុផល

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋដែលមាន ដីស្រែចំការ ជាប់ព្រំដី និងក្រុមហ៊ុន 7NG កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ទោះជាចង់លក់ក៏ពិបាក ទុកក៏ពិបាក ព្រោះបើចង់លក់ គ្មានអ្នកហ៊ានលូក បើខាងក្រុមហ៊ុន ទិញក្នុងតំលៃថោកជាងទីផ្សារជាមួយគ្នានេះដែរ ដីរបស់ប្រជាពលរដ្ឋ ចំនួន ២.៧ហិតតា ដែលស្ថិតជាប់ដីក្រុមហ៊ុន 7NG បាន យកគ្រឿងចក្រ ទៅកាប់កាយដីរបស់ខ្លួន មួយចំហៀង យកមកចាក់បំពេញមួយចំហៀងទៀត ដើម្បីអភិវឌ្ឍន៍ដីនោះ ហើយខណៈធ្វើការបាន២ថ្ងៃ ស្រាប់តែ ក្រុមហ៊ុន បានប្រើធម៌ក្តៅ យកកំលាំងស៊ីវិល ឈុតខ្មៅ មករារាំង គ្រឿងចក្ររបស់ម្ចាស់ដីទំហំ ២.៧ហិតតា ដែលកំពុង កាយកាប់ដីរបស់ខ្លួន អោយផ្អាកដំណើរការជាបន្ទាន់។

បើតាមប្រភពពីប្រជាពលរដ្ឋដែលមាន ជាភូមិ មានស្រែចំការ ក្បែរដីក្រុមហ៊ុន 7NG បានដើរ មករៀបរាប់ ប្រាប់អ្នកសារព័ត៍យើង ដែលចុះទៅផ្តិតរូបនិងយកព័ត៍មានថា ដែលពួកមានដីដាំឈូកលក់ បានឲដឹងថា ពួកគាត់សព្វថ្ងៃពិបាកណាស់ ក្នុងការប្រកបរបរស្រែចំការ បើធ្វើស្រែ បានស្រូវលក់បានថោក ទើបគាត់ប្តូរមកដាំឈូកលក់ម្តង ព្រោះវាបានផលជាងធ្វើស្រែ ក៏ប៉ុន្តែនោះជាដំណាំឈូកបានផលក៏ពិតមែន តែអ្វីដែលពិបាកនោះ គឺផ្លូវក្នុងការធ្វើដំណើរ ចូលទៅ ថែទាំដំណាំឈូករបស់គាត់ ព្រោះ ខាងក្រុមហ៊ុន 7NG  បានយកគ្រឿងចក្រមកកាយផ្តា់ផ្លូវដែល ជាខ្នងប្រឡាយចាស់ តាំងពីសង្គម ដែលបច្ចុប្បន្ន ក្រុមហ៊ុនចាក់ដីលប់ពីលើ ។

តែបើតាមម្ចាស់ដីមួយផ្សេងទៀតដែលមាន ដីជាប់និងខ្នងប្រឡាយ ចាស់នោះ (ពោលគឺដីខ្នងប្រឡាយម្ខាងម្នាក់ជាមួយក្រុម ហ៊ុន 7NG) ហើយខណៈម្ចាស់ដី២.៧ហិតតា យកគ្រឿងចក្រមកកាប់និងដឹកដី នៅក្នុងទំហំដី ២.៧ហិតតានោះ (កាប់កាយម្ខាងយកមកចាក់បំពេញម្ខាង) គឺមិនប៉ះពាល់ជាមួយដីក្រុមហ៊ុន  ស្រាប់តែខាងក្រុមហ៊ុន7NG ប្រើធម៌ក្តៅ យកកំលាំងស៊ីវិល ឈុតខ្មៅ មករារាំង ទប់ស្កាត់មិនអោយម្ចាស់ដីដំណើរការតទៅទៀត ។

ថែមទាំងបោះពាក្យថា «ទុកពេលរយៈពេលមួយម៉ោងអោយចេញពីទីនោះជាបន្ទាន់ បើពុំដូចនេះទេ មិនធានាសុវត្ថិនោះទេ ហើយថែមទាំង កាប់ផ្តាច់ផ្លូវមិនអោយគ្រឿងចក្រចូលតទៅទៀត។

បើតាមលោកមេឃុំ វិហារសួគ៍ លោកអ៊ុំ ម៉េង ឈាង ហេង បានអោយដឹងថា លោកអ៊ុំធ្វើ មេឃុំវិហារសួគ៍នេះ ៤អាណត្តិមកហើយ  ហើយចំពោះការកាប់កាយផ្តាច់ផ្លូវ របស់ក្រុម7NG នេះគឺជាការខុសហើយ ព្រោះដីដែលកាប់កាយនោះ គឺជាខ្នងប្រឡាយចាស់ ជាដីរួម(ដីរដ្ឋ)តាំងពីសង្គមមកម្លេះ ដែលបច្ចុប្បន្នខាង ក្រុមហ៊ុនបានចាក់ដីពីលើ បន្ថែម លោកមេឃុំបានបន្ត ចំពោះបញ្ហានេះ លោកនឹង បញ្ចូនដំណឹងនេះទៅខាងស្រុក ហើយដំណោះស្រាយយ៉ាងណានោះ លោកក៏មិនទាន់ដឹងនោះទេ តែទោះជាយ៉ាងណាលោកអ៊ុំនិងខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ព្រោះលោកអ៊ុំ ធ្វើមេឃុំ៤អាណត្តិមកហើយ យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយដែរ ដែលក្រុមហ៊ុន 7NG មានទំនាស់ជាមួយម្ចាស់ដី ផ្សេងមួយចំនួនទៀត តែក្រោយមកក៏មានការចរចារគ្នា ផឹកទឹកតែ រួចក៏ត្រូវរ៉ូវគ្នា សហការរកស៊ីជាមួយគ្នាទៅ ហើយអ្វីដែលស៊ីជម្រៅនោះ លោកអ៊ុំក៏មិនដឹងទៀតដែរ។

ចំពោះបញ្ហានេះ ខាងអង្គភាពព័ត៍មាន យើង រងចាំការ បកស្រាយ ពីក្រុមហ៊ុន 7NG ថា តើមូលហេតុអ្វី បានជាក្រុមហ៊ុនយកគ្រឿងចក្រមកកាប់កាយ ខ្នងប្រឡាយរបស់ដ្ឋ ? តើធ្វើបែបនេះដើម្បីអ្វី?

 

អង្គភាពយើង និងផ្សាយជាបន្តបន្ទាប់ទៀតប្រសិនបើមានការបកស្រាយពីសាម៉ីភាគី ឬអាជ្ញាធរពាក់ព័ន្ធទាំងអស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ