ព្រឹតិ្តការណ៍ថ្មីៗ

លោក ចេង មុនីរ៉ា អញ្ជើញទៅទទួលទេយ្យទាន ពីព្រះចៅអធិការវត្ត ២១ ក្នុងខណ្ឌច្បារអំពៅ

9 ខែ មុន 16 តូ សុផល

ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ ២០១៩នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាខកាកបាទក្រហមកម្ពជាណ្ឌ និងក្រុមការងារបានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះអធិការវត្តចំនួន២១ វត្តក្នុងខណ្ឌច្បារអំពៅ ដែលពិធីនេះធ្វើនៅក្នុងវត្តកំសាន្ត ។

ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តកំសាន្ត តំណាងវត្តទាំងអស់២១បានមានព្រះថេរដីកាកោតសរសើរ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ជាការឆ្លើយតបលោកប្រធានកិត្តិយសអនុសាខា បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងសូមថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ អាចារ្យ សប្បុរជនចំណុះជេីងវត្តទាំងអស់ ដែលបានបរិច្ចាគទេយ្យទានជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ នាពេលនេះ ។

លោកប្រធានអនុសាខា ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖
ទឹកដោះគោ១៦០កុំប៉ុង ស្ករស១៥០គីឡូក្រាម តែ១៣០កញ្ចប់ មីម៉ាម៉ា៥០កេសតូច ទឹកក្រូច៣៥កេស ទឹកស៊ីអ៊ីវ២៤យួរ ទឹកត្រី២៤យួរ ត្រីខ២០យួរ បាឡុង១៣ អង្ករ២០បាវ និងនិងបច្ច័យ ៦.៦00.000 រៀល ( ប្រាំមួយលានប្រាំមួយសែនរៀល ) ៕ ដោយ៖ ទេស សំណាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ