ព្រឹតិ្តការណ៍ថ្មីៗ

យោធាថៃ បន្តវ៉ៃខ្នោះ ពលរដ្ឋខ្មែរ ចូលកាប់ឈើក្រញូង ដោយខុសច្បាប់នៅក្នុងទឹកដីគេ

1 ខែ មុន 42 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅក្នងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលបានល្បីជាច្រើនឆ្នាំមកហើយ រឿងចរាចរណ៍បទល្មើសឈើប្រណិតឆ្លងដែន​ សំបូរទៅដោយអ្នកមានអំណាច ជាមន្រ្ដីយោធា និងមន្រ្ដីប៉ូលិសដែលឈរជើងនៅទីនោះ ដែលមានការកៀរគរប្រជាពលរដ្ឋចូលកាប់ឈើក្រញូងដោយខុសច្បាប់នៅក្នុងទឹកដីថៃ ដែលជាមូលហេតុបណ្ដាលអោយប្រជាពលរដ្ឋជាច្រើននាក់ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ប្រទេថៃ​ ជាច្រើនអ្នកនិងជាបន្តរបន្ទាប់។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៩នេះ បុរសម្នាក់ឈ្មោះសុខ តឿ​ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិដើមជ្រៅ សង្កាត់អូស្មាច់ក្រុងសំរោង​ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនរួមនិងវត្ថុតាងឈើក្រក់ឈើក្រញូងចំនួនពីកូនដុំ និងបន្តរនាំខ្លួនយកទៅចាត់ការអនុវត្ដទៅតាមផ្លូវច្បាប់ប្រទេសថៃ។

ប្រភព បាន បង្ហើប​អោយ​ដឹងថា​ មេឈ្មួញប្រមូលទិញឈើប្រណិតឆ្លងដែនមកពីប្រទេសថៃនៅក្នុងសង្កាត់អូស្មាច់ ដែលជាដើមហេតុនិងជាមូលហេតុបណ្ដាលអោយពលករជាច្រើនអ្នកត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះរួមមាន។

ឈ្មោះ ថន ជាមន្រ្ដីនគរបាលវរ:ការពារព្រំដែនគោក៧០២កូនចៅរបស់លោកវរ:សេនីយ៍ឯក​ គង់សុ ខាន់​ ប្រភពបានបង្ហើបថាមេឈ្មួញរូបនេះត្រូវបានលោកមេបញ្ជាការនៅពីក្រោយខ្នង ព្រោះរកស៊ីចរាចរណ៍ឈើប្រណិតឆ្លងដែនច្រើនឆ្នាំមកហើយ​ ដោយគ្មានការហាមឃាត់ពីមេបញ្ជាការ។

ទី២៖ ឈ្មោះ ឈឿង សក្ក័ ជាមន្រ្ដីយោធាបំរើការងារនៅកងពលតូចលេខ៤២កូនចៅរបស់លោកឧត្ដមសេនីយ៍ទោប៉ែន វយ​ ប្រភពបានបង្ហើបអោយដឹងថាលោកប៉ែនវយជាអ្នកបើកដៃអោយរកស៊ីបទល្មើស កន្លងទៅ។

លោកឧត្ដមសេនីយ៍ទោប៉ែនវយ បានអោយអ្នកសាព័ត៍មានដឹងកន្លងទៅថាលោកដឹងខ្លះមិនដឹងខ្លះចំពោះសកម្មភាពរកស៊ីបទល្មើសឈើឆ្លងដែនមន្រ្ដីរបស់លោកឈ្មោះឈឿងសក្ក័​ លោកបញ្ជាក់ថាបើចង់ចាប់អោយចាប់ទាំងអស់គ្នាកុំអោយមានភាពលំអៀង។

ទី៣៖ ឈ្មោះធឿន​ ជាមន្រ្ដីយោធា

ទី៤៖ ឈ្មោះ​ បិបឹ ជាមន្រ្ដីយោធា

មេឈ្មួញប្រម៉ូលទិញឈើប្រណិតទាំងបួននាក់ខាងលើនេះហើយជាអ្នកកៀរគរពលករកាប់ឈើប្រណិតនៅក្នុងទឹកដីថៃដែល ជាដើមហេតុនិងជាមូលហេតុ​ដែលជាមេបញ្ហា បង្ករអោមាន​ អសន្តិសុខនៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជាថៃនៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។

ដែលត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនពលករគ្មានស្រាកស្រាន្ដ ជាច្រើនអ្នកកន្លងទៅដោយគ្មានអ្នកទទួលខុសត្រូវ។

រហូតមកដល់ពេលនេះភាពអសន្តិសុខមកលើពលរដ្ឋនៅតែបន្តរកើតមានជាហូរហែនិងអត់ឈប់ឈរ។

ហេតុនេះសូមលោកឧត្ដមសេនីយ៍ទោម៉ែន លីស្នងការនគរបាលខេត្តឧត្ដរមានជ័យមានវិធានការផងទាន! ព្រោះល្បីឈ្មោះមេឈ្មួញចរាចរណ៍ឈើប្រណិតឆ្លងដែទាំងបួននាក់ខាងលើ។

ជាពិសេសមន្រ្ដីប៉ូលិសឈ្មោះ ថន មេឈ្មួញឈើចរាចរណ៍ឈើឆ្លងដែន ក៍ជាមូលហេតុដ៍ធំផងដែក្នុងការបង្ករអសន្តិសុខរហូតមក៕ ដោយ៖ ប៉ែន​ នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!