ព្រឹតិ្តការណ៍ថ្មីៗ

ចិន បើកឡានបុកកង់៣ ធ្លាយគ្រឿងញៀនជិត៧គីឡូ  ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

4 ខែ មុន 21 តូ សុផល

 

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លូនបុរសជនជាតិចិន និងប្រពន្ធជាជនជាតិវៀតណាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវសមត្ថកិច្ចរកឃើញថា ជាប់ពាក់ព័ន្ធបទល្មើស ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ប្រមាណជាជិត ៧គីឡូក្រាម។

បើតាមសមត្ថកិច្ច ជនសង្ស័យជាជនជាតិចិនមានឈ្មោះ ជី មីន ហៅ អៅ មីន ភេទប្រុស អាយុ ៣០ឆ្នាំ និងប្រពន្ធឈ្មោះ លីម សុស្រីណា ជាជនជាតិវៀតណាម ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គួររម្លឹកថា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជី មីន កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចមុខរោងកុនលុច្ស តាមបណ្តោយផ្លូវ១៥៤ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន ជនសង្ស័យយកទៅសាកសួរ សមត្ថកិច្ច បានរកឃើញគ្រឿងញៀនប្រភេទ អ៊ិចស្តាហ្ស៊ី (ថ្នាំគ្រវី MA/MD) ចំនួន ១១,៦៨០គ្រាប់ មានទម្ងន់ ៦,៥៤១.៣២ ក្រាម។

ក្រោយមកសមត្ថកិច្ច បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនស្ត្រីជាប្រពន្ធម្នាក់ទៀត នៅផ្ទះរបស់ជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ