ព្រឹតិ្តការណ៍ថ្មីៗ

វ៉ៃខ្នោះជនសង្ស័យ២នាក់ភ្លាមៗ  ខណៈត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក 

4 ខែ មុន 63 តូ សុផល

ភ្នំពេញ ៖ កម្លាំងចម្រុះ នៃអធិការដ្ខាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ ២នាក់ ហើយវាយខ្នោះបញ្ជូនទៅសាកសួរនៅភ្លាមៗបន្ទាប់ពីឆែករកឃើញ  ក្រាមពណ៌សថ្លា  (សង្ស័យជាគ្រឿងញៀន) និងឧបករណ៍ កាច់សោរ កម៉ូតូ ខណៈ ពេលដែល ជិះឆ្លងកាត់  គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក  និងឃាត់ម៉ូតូជាច្រើនគ្រឿងទៀត ដែលអ្នកបើកបរហូប គ្រឿងស្រវឹង រួមទាំងមិនពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់ ។

មន្ត្រី អនុវត្តច្បាប់ចរាចរណ៍ ខណ្ឌទួលគោក បានរៀបរាប់ប្រាប់ ថា ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ នាយប់ថ្ងៃទី៦ ខែមិថុនា  ឆ្នាំ២០១៩នេះ នៅចំណុចទល់មុខ មជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ផ្លូវ២៤៥ (ម៉ៅសេទុង) សង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក  ចាប់ពីម៉ោង៩:០០នាទីយប់ ដល់ម៉ោង១១:០០នាទីយប់ ដឹកនាំដោយលោកវរសេនីយ៍ត្រី  អ៊ឹង សុភ័ក អធិការងខណ្ឌទួលគោក ផ្នែនអន្តរាគមន៍ និងកម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌទួលគោក។

ខណៈពេលកម្លាំងកំពុងធ្វើការ ឃាត់ រថយន្ត និង ម៉ូតូ ជាច្រើនគ្រឿង  ដើម្បីធ្វើការត្រួតពិនិត្យ អាវុធជាតិ ផ្ទុះ និងវាស់ជាតិស្រវឹង ព្រមទាំង ធ្វើការអប់រំណែនាំ ដល់បងប្អូន ដែលធ្វើដំណើរ តាមផ្លូវ សូមឲ្យចូលរួម គោរព ច្បាប់ចរាចរណ៍ ទាំងអស់គ្នា ស្រាប់ឃើញជនសង្ស័យ២នាក់  ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Step មួយគ្រឿង ស៊េរីចាស់ ពាក់ស្លាកលេខភ្នំពេញ 1O-2188 ឌុបគ្នាចូលមកក្នុងគោលដៅត្រួតពិនិត្យ ដោយមិនមានពាក់មួកសុវត្ថិភាពនោះទេ  ហើយ មានអាការៈ ភ័យស្លន់ស្លោ  ទើបមានការសង្ស័យ ក៏បានហៅឲ្យឈប់ដើម្បី  សុំធ្វើការត្រួតពិនិត្យ ជាក់ស្ដែង រកឃើញ ក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន  ១កញ្ចប់ថង់ធំ និងឧបករណ៍ កាច់សោរ ម៉ូតូ ចំនួន១ ទើបសមត្ថកិច្ចក៏បានធ្វើការ វាយខ្នោះឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានខណ្ឌទួលគោកភ្លាមៗតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀន ១កញ្ចក់ធំនេះ ខ្លួនទិញក្នុងតម្លៃ៤០ម៉ឺនរៀល  យកទៅប្រើប្រាស់ផង  និងទុកលក់ផង។

ជនសង្ស័យមាន ទី១.ឈ្មោះមាន រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ ស្នាក់នៅផ្សារនាគមាស សង្កាត់ផ្សារដើម គ ខណ្ឌទួល។

ទី២.មានឈ្មោះ ឌីម វាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅផ្សារនាគមាស មានស្រុកកំណើត ភូមិសព្រះចាន់ ស្រុកព្រៃវែង ខេត្តព្រៃវែង។

បច្ចុប្បន្ន  ជនសង្ស័យទាំង៣នាក់  ពាក់ព័ន្ធ គ្រឿងញៀន  កំពុងឃាត់ ខ្លួននៅ អធិការដ្ឋាននគរ បាល ខណ្ឌទួលគោក  ដើម្បីកសាងសំណុំ រឿងចាត់តាមនីតិវិធី  ។

ចំណែក លទ្ធផលក្នុងការត្រួតពិនិត្យ មានរថយន្តគ្រប់ប្រភេទ ឆ្លងកាត់ គោលដៅ ត្រួតពិនិត្យរាប់រយគ្រឿង និងម៉ូតូគ្រប់ប្រភេទ ឆ្លងកាត់គោលដៅត្រួតពិនិត្យ រាប់រយគ្រឿង (ក្នុងនោះ៥គ្រឿង ម្ចាស់បើកបរ មិនពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់សម្រាប់មើលក្រោយ ត្រូវបានអូសឡើងរថយន្តយកទៅរក្សាទុកបណ្ដោះអាសន្ន  នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំ ថ្ងៃស្អែក ទើបឲ្យអ្នកបើកបរ ចូលខ្លួន ទៅ ធ្វើការបង់ ផាកពិន័យតាមផ្លូវច្បាប់)។

ចំណែកអាវុធជាតិផ្ទុះពុំមានឆ្លងកាត់ទេ។ ចំពោះលទ្ធផលត្រួតពិនិត្យជាតិអាកុល  មានជាតិ អាកុល ក្រោម ០,២៥ មិល្លីក្រាម  ក្នុង១លីត្រខ្យល់ មានត្រឹមកម្រិត អប់រំ  រួចអនុញាតិឲ្យបន្តដំណើរ  និងមានជាតិ អាកុល  ០,៨០ មិល្លីក្រាម  ក្នុង១លីត្រខ្យល់ត្រូវឃាត់ខ្លួន បង់ផាកពិន័យតាមច្បាប់៕ អត្ថបទ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ