ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិខ្មែរចំនួន២៦នាក់ ត្រូវយោធាថៃឃាត់ខ្លួន ខណ:ចូលកាប់ឈើក្រញូងក្នុងតំបន់ហាមឃាត់ 

2 ឆ្នាំ មុន 0 tnn_admin

បន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន២៦នាក់  ត្រូវបានកំលាំងជំនាញ សហការជាមួយក្រុមតម្រួតថៃ ធ្វើការឃាត់ខ្លួន  ខណៈ ដែលពួកគេកំពុង រៀបចំ ឈើគ្រញូង ដែលគេបានចូលទៅកាប់ក្នុងតំបន់ហាមឃាត់  ដើម្បីត្រៀមលើកដាក់រថយន្ត  នៅក្បែនឹងតំបន់ហាមឃាត់នោះ ។

 

យោងតាមរបាយការណ៍របស់សារព័ត៌មានថៃ  បានអោយកម្ពុជាថ្មីដឹងថា  នៅរសៀលថ្ងៃទី ២៥  ខែកញ្ញា  ឆ្នាំ២០១៦  ក្រុមតម្រួតថៃ  រួមទាំងកំលាំងយោធា  ដោយមានការសហការជាមួយនឹងកំលាំងជំនាញដែលគ្រប់គ្រងក្នុងតំបន់ព្រៃឈើ  នៃឧទ្យានជាតិប៉ាងសុីដា  បានធ្វើការឡោមព័ទ្ធទៅលើភូមិមួយ  ដែលស្ថិតនៅក្បែនឹងតំបន់ឧទ្យានជាតិនេះគឺភូមិ១០  ឃុំថាយ៉ែក  ស្រុក មឿង ខេត្តស្រះកែវ  ប្រទេសថៃ  ក្រោយពីបានទទួលនូវព័ត៌មានថាមានការដឹកជញ្ជូនឈើគ្រញូងយកមកលាក់ទុកនៅក្នុងភូមិសាស្ត្រខាងលើនេះ ។

 

របាយការណ៍បានបន្តថា  នៅក្នុងកិច្ចប្រតិបត្តិការនេះ  គឺកំលាំងបាន ធ្វើការឃាត់ខ្លួនជនជាតិខ្មែរសរុបចំនួន២៦នាក់  ដែលពួកគេកំពុងរៀបចំឈើគ្រញូងចំនួន ៨០ ដុំដើម្បីត្រៀមលើកឡើងលើរថយន្ត ។ រាល់បញ្ហានេះគឺពួកគេបានសារភាពថា  ការដែលពួកគេចូលទៅកាប់ឈើក្នុងតំបន់ឧទ្យានជាតិ ប៉ាងសុីដា  នេះដោយសារតែមានថៅកែធំជាអ្នកជួលអោយពួកគេមក ។

 

បច្ចុប្បន្នក្រោយពីកំលាំងបានធ្វើការប្រមូលរួចមក  ឈើគ្រញូងទាំង៨០ដុំនេះ ត្រូវបានប្រគល់ទៅអោយកំលាំងជំនាញដើម្បីយកទៅរក្សាទុកនៅក្នុងឧទ្យានជាតិវិញ  ដោយឡែកជនជាតិខ្មែរទាំង២៦នាក់  ក៏ត្រូវបានបញ្ជូ នទៅកាន់ស្នងការដ្ឋាន តម្រួតខេត្តស្រះកែវដើម្បីធ្វើការសាកសួរ  រកប្រភពមេក្លោងដែ លនៅពីក្រោយខ្នង  និងយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ដោយ៖ ជាយដែន

1 2 3 4

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!