ព្រឹតិ្តការណ៍ថ្មីៗ

កង់បីឥណ្ឌា បើកលឿន បំពានស្តុបក្រហម បំណងឆ្លងឲ្យផុត ត្រូវរថយន្ត Starex បុកប៉ើងខ្ទាតក្រឡាប់ផ្ងារជើងសង្កត់អ្នកបើក

5 ខែ មុន 28 តូ សុផល

ភ្នំពេញ​ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ រវាងរថយន្ត Starex មួយគ្រឿង បើកឆ្លងស្តុប​​ ត្រូវបុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿងទៀតក្នុងល្បឿនយ៉ាងលឿន​ មិនគោរពភ្លើងស្តុបក្រហមហើយ​ នៅបំពាន​ ក៏ត្រូវរថយន្ត Starex បុក​ពីចំហៀងខាងស្ដាំ ប៉ើងខ្ទាតក្រឡាប់ផ្ងាជើងម្ខាង សង្កត់អ្នកបើកកង់បី បណ្ដាលឲ្យ​រងរបួសជើងដើរមិនរួច ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគ្រា​យកមកអង្គុយលើ​ចិញ្ចើមផ្លូវ​ រួចរាយការណ៍ប្រាប់ខាងសមត្ថកិច្ច​ ហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយការបើកបរបំពានភ្លើងស្តុបចរាចរណ៍នេះ​ បានកើតឡើងកាលពីវេលាម៉ោង៥:១០នាទីព្រឹកព្រលឹម​ ថ្ងៃព្រហស្បតិ៍្ត​ ទី០៦​ ខែមិថុនា​​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចផ្លូវបំបែកជាបួន​ (ស្តុបពេទ្យចិន) ស្ថិតលើកំណាត់ផ្លូវព្រះសីហនុ​ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងប្រលិត​ ខណ្ឌ៧មករា​​ ភ្នំពេញ​។

ភាគីខាងរថយន្ត​ ពុំស្គាល់អត្តសញ្ញាណ​។ ចំណែកឯអ្នកបើកកង់បីឥណ្ឌា​ មានឈ្មោះ​ ចិន្តា អាយុ២៩ឆ្នាំ​ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញរថយន្តមួយគ្រឿង​ ម៉ាក Starex ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AX-0420 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយ​ផ្លូវព្រះសីហនុ​ ក្នុងល្បឿនលឿន​ល្មម​ ខណៈមកដល់ចំណុចស្តុបពេទ្យចិន​ កែងផ្លូវព្រះមុនីវង្ស រថយន្តក៏បន្តបើកទៅមុខទៀត ព្រោះភ្លើងស្តុបចរាចរណ៍ លោតពណ៍ខៀវ​ ។ ខណៈពេលបើកទៅមុខបានបន្តិច​ ស្រាប់តែមានបុរសម្នាក់ បើកកង់បីឥណ្ឌា​មួយគ្រឿង​ ពណ៍ក្រហម​ (ពុំមានស្លាកលេខ) ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿន​ស្លេវតែម្ដង ក៏ជ្រុលក៏បុក​បញ្ជិតពីមុខ​រថយន្ត Starex ទើបធ្វើឲ្យរថយន្ត Starexនោះ បុក​ពីចំហៀងខាងស្ដាំ ប៉ើងខ្ទាតក្រឡាប់ផ្ងាជើងម្ខាង សង្កត់អ្នកបើកកង់បី បណ្ដាលឲ្យ​រងរបួសជើងដើរមិនរួច ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគ្រា​យកមកអង្គុយលើ​ចិញ្ចើមផ្លូវ​ រួចរាយការណ៍ប្រាប់ខាងសមត្ថកិច្ច​ ហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះ​។

បច្ចុប្បន្នក្រោយកើតហេតុ​ កម្លាំងប៉ុស្តិ៍បឹងព្រលិត​ សហការជាមួយសមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចុះវាស់វែងជាក់ស្ដែង​ រួចយករថយន្តនិងកង់បីឥណ្ឌាំ យកទៅរក្សាទុក​បណ្ដោះអាសន្ន​ នៅអធិការដ្ឋានខណ្ឌ៧មករា​ ដើម្បីរងចាំធ្វើការដោះស្រាយ​គ្នាពេលក្រោយ​ ចំណែកអ្នកកង់បីឥណ្ឌា​ ត្រូវបានរថយន្តមន្ទីរសម្រាកព្យាបាល​ ហុងហាក់​ ដឹកយកទៅសង្គ្រោះ​៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ