ព្រឹតិ្តការណ៍ថ្មីៗ

រឿងដ៍លំបាក! ចិន អ្នកធ្វើប៉ាណូ តែលោក ប៉ាង លីដា ថានិងកាត់ចេញអោយអស់!

1 ខែ មុន 874 តូ សុផល
ភ្នំពេញ ៖ ហាងចិនជាច្រើនកន្លែង មាននៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ដែលលើកស្លាកយុីហោ ដោយមិនប្រក្រតី

ស្លាកមួយចំនួនមានតែអក្សរចិន ស្លាកមួយចំនួនទៀត ដាក់មកលើចិញ្ចើមផ្លូវសាធារណៈ បង្កឲ្យប៉ះពាល់ វប្បធម៌ សិលធម៌ ថ្លៃថ្នូរ ក្នុងសង្គម ប៉ះពាល់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាពដងផ្លូវ ជាមុខមាត់ របស់ប្រទេសកម្ពុជា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចេញចូល ឆ្លងកាត់ច្រើន ទើបនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នេះ គណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បន្តដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ រុះរើ កាត់ស្លាកយុីហោ ណាដែលដាក់ រំលោភលើចំណីផ្លូវ ស្លាកសរសេរខុសប្រក្រតី មានតែអក្សរចិន អក្សរខ្មែរ មិនមាន ខុសពីគោលការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមាននៅតាមដងផ្លូវបេតុងបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានឲ្យដឹងថា ដើម្បីឲ្យមានសោភ័ណ្ឌភាពដងផ្លូវ សណ្តាប់ ធ្នាប់ប្រសើរ  អាជ្ញាធរ បន្តចុះរៀបចំ ពិសេសស្លាកយុីហោណា ដាក់មកលើចំណីផ្លូវសាធារណៈ សង់របាដែល មកលើចិញ្ចើមផ្លូវ ត្រូវតែ រុះរើ កាត់យកចេញ ។
ទន្ទឹមនឹងនេះ លោកអភិបាលរង បានធ្វើការអប់រំដល់ម្ចាស់ផ្ទះ ហាង ផងដែរ ធ្វើយ៉ាង ឲ្យមានច្បាប់អាជីវកម្មត្រឹមត្រូវ ស្លាកយុីហោ សំណេរ ត្រូវអនុវត្តទៅតាម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានកំណត់ត្រឹមត្រូវ ។ យើងចូររួមទាំងអស់គ្នា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សោភ័ណ្ឌភាពប្រសើរ ទីក្រុងស្អាត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!