ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់​ បន្ទាប់ពីជិះម៉ូតូ​លឿនជ្រុលទៅបុករថយន្តបាញ់បេតុង​

5 ខែ មុន 61 តូ សុផល

រាជធានីភ្នំពេញ​ ៖ យុវជនម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិង២នាក់ទៀតរបួសធ្ងន់​ ខណៈពួកគេជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តបាញ់បេតុងពេញទំហឹង កាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០១៩​នេះ នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ ផ្លូវវេងស្រេង​ (ទល់មុខសាលាអន្តរជាតិប៊ែលធី) ស្ថិតក្នុងសង្កាត់ស្ទឹងមាន​ជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះដែលស្លាប់ឈ្មោះ សាន់ គឹមសាន​ ភេទប្រុស អាយុ១៩​ឆ្នាំ​ មានស្រុកកំណេីត ភូមិដេីមដូង ឃុំក្រពុំឈូក​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ គេបានឃេីញរថយន្តធុនធំមួយគ្រឿង ប្រភេទបាញ់បេតុង​ ពាក់ស្លាកលេខភ្នំពេញ 5A-0957 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេង​ ទិសដៅពីត្បូងទៅជេីង ហេីយបានបត់ឆ្វេងបំណងទៅផ្លូវវេងស្រេង ស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០០៨​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខព្រៃវែង1A 8333 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេងក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ក៏ជ្រុលបុករថយន្តពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ៣នាក់។ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

បច្ចប្បន្នក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វេីកំណត់ហេតុ​ប្រគល់អោយសមត្ថកិច្ចជំនាញ ចុះមកធ្វេីការវាស់វែង និងយករថយន្តនិងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំការដោះស្រាយ​តាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ