ព្រឹតិ្តការណ៍ថ្មីៗ

អាសូរណាស់! ស្ត្រីក្រីក្រម្នាក់អង្គុយយំ អោបសពកូនក្បែរ សាលាឆាន់

3 ខែ មុន 115 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩ មានស្ត្រីម្នាក់ឈ្មោះ រ៉េត ពៅ ភេទស្រី អាយុ២៣ឆ្នាំអង្គុយត្រហោយំអោបសពកូនស្រីទើបតែឃើញពន្លឺថ្ងៃ ជាអកុសល ស្លាប់ដោយជម្ងឺផ្លូវដង្ហើម។

ស្ត្រីរូបនោះបានរៀបរាប់ប្រាប់ក្រុមការងារ TNN យើងថា៖កូនស្រីដែលបានស្លាប់នោះ ឈ្មោះ កុសល-កេសី ទើបតែមានអាយុ២ខែកន្លះ កំពុងពេញស្រលាញ់ ស្រាប់តែមានជម្ងឺមកឆក់ផ្តាច់ជីវិតយ៉ាងអាណោចអាធ័ម។

ស្ត្រីខាងលើបានបន្តថា ស្វាមីរបស់គាត់ឈ្មោះ ឯម កុសល អាយុ ៣០ឆ្នាំ មុខរបរធ្វើចំការបន្តិចបន្តួចគ្រាន់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ទាំងពីរនាក់ប្តី-ប្រពន្ធមានទីលំនៅក្នុងភូមិបឹងស្នោ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ដោយក្តីអាណិតអាសូរ លោកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទាន់កំរិតស្រាលខេត្តបាត់ដំបង បានជួយជាថវិការចំនួន២០មុឺនរៀលតាមរយៈកងអន្តរាគមន៍ បង្ការ បង្ក្រាប និងសប្បុរ
សជនមួយចំនួនទៀត។

គួររំលឹកផងដែរចំពោះមាតា បិតា ដែលមានកូនតូចៗឬមានជម្ងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីសង្គ្រោះនិងព្យាបាលដោយគ្រូពេទ្យជំនាញ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ