ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុន្មានថ្ងៃនេះ លឺតែរំលោភ! ស្ត្រីមាន ប្តី និងកូនទៅហើយ តាមចាប់រំលោភដល់ក្នុងបន្ទប់ទៀត

5 ខែ មុន 181 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ធ្វើសកម្មភាពរំលោភលើនារីម្នាក់ តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៣និង២០នាទីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១ នៅចំណុចផ្ទះជួលលេខ៤ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក តុន តូនី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ថ.ស.ន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ នៅផ្ទះមើលកូនតូច។

រីឯជនសង្ស័យមាន ឈ្មោះ រស់ នៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរធ្លាប់ ប្រើប្រាស់គ្រឿងញៀនជាង១ឆ្នាំមកហើយ ស្នាក់នៅរោងសំណង់កម្មករ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ តែមកលេងផ្ទះជួលមីងបង្កើត នៅបន្ទប់លេខ៧ ស្ថិតនៅភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រំលង២បន្ទប់ពីផ្ទះជួលរបស់ជនរងគ្រោះ ។

មុនពេលកើតហេតុជនរងគ្រោះកំពុងបោសសំអាតបន្ទប់ បោសហើយចូលក្នុងបន្ទប់ដោយមិនបានចាក់គន្លឹះទ្វារ ស្រាប់តែជនសង្ស័យ បានរុញទ្វាបន្ទប់ជនរងគ្រោះចូលទៅ ច្របាច់ក ជនរងគ្រោះបោកដួល ហើយយកដៃស្ទាបប្រដាប់ភេទ បម្រុងសម្រាតហើយរំលោភ តែជនរងគ្រោះរើបំរាស់រួចបើកទ្វាបន្ទប់រត់ចេញមកក្រៅស្រែកអោយគេជួយ ស្រាប់តែជនសង្ស័យដេញពីក្រោយទាត់ត្រូវក្បាលជនរងគ្រោះមួយជើងដួល តែបានបងប្អូនជិតខាងប្រញាប់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដង្កោ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះរួចមកភ្លាមៗនោះ លោក តុន តូនី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ បានដឹកនាំកម្លាំងចុះមកធ្វើការអន្តរាគមន៍ដល់កន្លែងកើតហេតុ ទម្រាំចាប់បានជនសង្ស័យខាងលើនេះបាន ទាំងដែលក្នុងដៃជនសង្ស័យមានកាន់កាំបិតបុ័ងតោជាប់ដៃថែមទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ