ព្រឹតិ្តការណ៍ថ្មីៗ

គេចំណាយលុយវាល់លាន ឯងវិញចេះ តែបំផ្លាញ!

3 ខែ មុន 61 តូ សុផល

រាជធានីភ្នំពេញ  ៖ រថយន្ត សណ្ដោងកុងតឺន័រ មួយ គ្រឿង ដឹកដុំដែក ទម្ងន់ រាប់តោន ពាក់ ស្លាក លេខ ភ្នំពេញ 3E-3400  បើកឡើង ស្ពាន ព្រះមុនីវង្ស  ស្រាប់តែដាច់ខ្សែកាបចងភ្ជាប់ដុំដែក  រមៀលទៅខាងឆ្វេងដៃបាក់ជញ្ជាំងដែករថយន្ត រមៀលធ្លាក់ទៅបុកបង្កាន់ដៃស្ពានបាក់ធ្លាក់ចុះក្រោមស្ពាន ផុសដី បណ្ដាល ឲ្យ ធ្លាក់បាក់ បង្កាន់ ដៃ ស្ពាន រងការខូចខាត យ៉ាងដំណំ តែសំណាងល្អ  មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ក្រោយមកតៃកុងរត់បាត់ស្រមោល។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០០:៤០នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃពុធ  ទី០៥ ខែមិថុនា  ឆ្នាំ២០១៩នេះ  នៅលើស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  នៅមុនពេលកើតហេតុ គេឃើញរថយន្ត សណ្ដោងកុងតឺន័រ មួយគ្រឿង ក្បាលពណ៍បៃតងខ្ចី ដឹកដុំដែក  ទម្ងន់ រាប់តោន ពាក់ស្លាក លេខ ភ្នំពេញ  3E-3400  ធ្វើដំណើរតាមបណ្ដោយផ្លូវ ជាតិលេខ១  ទិសដៅពីកើតទៅលិច  ក្នុងលឿនមិនសូវលឿនប៉ុន្មានទេ លុះពេលបើកឡើង ស្ពាន ព្រះមុនីវង្ស បានប្រហែលជាង១០ម៉ែត្រ  ស្រាប់តែដាច់ខ្សែកាបចងភ្ជាប់ដុំដែក រមៀលទៅខាងឆ្វេងដៃបាក់ជញ្ជាំងដែករថយន្ត រមៀលធ្លាក់ទៅបុកបង្កាន់ដៃស្ពានបាក់ធ្លាក់ចុះក្រោមស្ពាន ផុសដី បណ្ដាល ឲ្យ ធ្លាក់បាក់ បង្កាន់ ដៃ ស្ពាន រង ការ ខូចខាត យ៉ាង ដំណំ តែសំណាងល្អ  មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ក្រោយ មកតៃកុងរត់បាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់នោះ  រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ មើល។

ក្រោយពេលកើតហេតុ  សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ច្បារអំពៅទី១ បានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យមើលនិងវាស់វែងជាក់ស្ដែង រួចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ជើងគោក  នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយ  តាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ