ព្រឹតិ្តការណ៍ថ្មីៗ

ចិន! បើកឆាកប្រយុទ្ធមួយប្រាវ ឈាមហូរស្រោចពេញខ្លួន

3 ខែ មុន 49 តូ សុផល

ភ្នំពេញ  ៖ បុរសរងគ្រោះជាជនជាតិ ចិន ម្នាក់ រត់ទាំងមានស្នាម របួសជាច្រើនកន្លែង និងមានឈាមហូរ ស្រោចពេញខ្លួន រកអោយគេឯងជួយក្រោយពីរូបគេ ត្រូវបាន បុរសជាជនជាតិចិន ដូចគ្នាចំនួន៣នាក់ បាននាំគ្នាដេញ វាយតាម ផ្លូវចាប់ក្រៀកយកដបវាយបែកក្បាល និង ចាក់ត្រូវជាច្រើនកន្លែង និងនាំគ្នា បម្រុង លើកដាក់រថយន្តម៉ាក ហាយ ឡែនឌ័រមួយគ្រឿងតែ ត្រូវបានជន រងគ្រោះរើរត់រួចខ្លួននោះ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កើតឡើងកាលពីវេលា ម៉ោង ១០និង៤៥ នាទី ព្រឹក ថ្ងៃ ទី៥ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុច របងខាងក្រោយ ស្ថានទូត រុស្ស៊ី ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាម ប្រភព ព័ត៌មាន ពី នគរបាល បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេ បានឃើញ បុរសជនជាតិ ចិនចំនួន ២នាក់នាំគ្នារត់ដេញតាមវាយ បុរស ជា ជនជាតិចិនដូចគ្នាម្នាក់ នៅ តាម ផ្លូវដោយមិនមានអ្នកណាម្នាក់ បានដឹងថា ពួកគេឈ្លោះគ្នានិងដេញគ្នាមកពីទីណាឡើយ។ លុះ មក ដល់ ក្បែរ ហាង មួយ កន្លែង ពួក គេ ក៏ តាម ទាន់ និង ចាប់ បាន ដោយ មាន ម្នាក់ ចាប់ ក្រៀកជាប់ និង ម្នាក់ទៀត បានយកដបមួយ ទៅវាយសំពងលើក្បាល បណ្តាលអោយ បែកហូរឈាមនិងធ្វើ អោយ ដប មួយ នោះ បែក ហើយ ក៏ យកវាទៅចាក់ទៅលើ ភ្លៅ និង ដងខ្លួន ជន រង គ្រោះ គ្មាន ត្រា ប្រណី បណ្តាល អោយរ ងរ បួស ពេញ ខ្លួនប្រាណ បន្ថែម ទៀត ។

តាមប្រភពដដែល បានប្រាប់បន្តទៀតថា ក្រោយ ពី ក្រុម ជនជាតិ ចិន ទាំង ២នាំគ្នាវាយ និង ចាក់ទៅ លើ បុរស រង គ្រោះជា ជនជាតិ ចិនម្នាក់ បណ្តាល អោយរងរបួស យ៉ាងធ្ងន់ធ្ងរ រួច ហើយ ពួក គេ ក៏ បាន ទូរស័ព្ទ ហៅ បក្សពួក ជា ជនជាតិ ចិន ម្នាក់ ទៀត បើករថយន្ត ម៉ាក ហាយឡែនឌ័ រពណ៌ ក្រហម ពាក់ ស្លាក លេខ ភ្នំពេញ ២S-៨០០៧ មួយ គ្រឿង មកដល់ និង នាំ គ្នា លើក ជនរងគ្រោះដាក់លើ រថយន្ត។ តែត្រូវ បាន ជនជាតិចិន ជនរងគ្រោះ រើរត់ទាំងខ្លួន មាន ស្នាម របួស និង ឈាម ហូរ ស្រោចពេញ ខ្លួនប្រាណ ក្នុង បំណងរកអោយគេឯងជួយមក ដល់ ខាងក្រោយស្ថានទូត រុស្ស៊ីនេះ និង ធ្វើអោយមានការ ភ្ញាក់ផ្អើលកើតឡើងតែម្តងរួចហើយ ក្រុម ជនជាតិ ចិន ជា ជន ដៃដល់ ទាំង ៣នាក់ ក៏ បាននាំគ្នាឡើងជិះ រថយន្ត ម៉ាក ហា យ ឡែ ន ឌ័ រមួយ គ្រឿង នោះ រត់គេច ខ្លួន ពី កន្លែង កើតហេតុ បាត់ស្រមោលអស់ ។

ជុំវិញករណី ជនជាតិ ចិន វាយ និង ចាក់គ្នា បណ្តាល អោយរងរបួសនេះ  គេនៅមិនទាន់ បានដឹង ពី អត្តសញ្ញាណ ជនរងគ្រោះ នៅឡើយហើយ ក៏មិនទាន់ បានដឹងថា កើតឡើង ដោយសារ តែ មូលហេតុ អ្វី ដែរ?។

បច្ចប្បន្ន ក្រោយ ពេលកើតហេតុ កម្លាំង មាន សមត្ថកិច្ច មូលដ្ឋាន ខណ្ឌចំការមន ក៏បាន ចុះមកដល់ កន្លែង កើតហេតុ ដោយបានឃើញ បុរស ជនជាតិ ចិន រងគ្រោះ រងរបួសធ្ងន់ធ្ងរ ពេក ក៏បានហៅ រថយន្ត សាមុយរបស់ មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀតមកដឹកយកទៅសង្គ្រោះ ហើយ ក៏កំពុងតែធ្វើការ ស្រាវជ្រាវរកចាប់ខ្លួន ក្រុមជនដៃដល់ ជាជនជាតិចិនទាំង៣នាក់ ដើម្បីយកមកធ្វើការផ្តន្ទាទោស ទៅ តាម ផ្លូវច្បាប់ជាបន្តទៅទៀតផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ