ព្រឹតិ្តការណ៍ថ្មីៗ

គាស់ផ្ទះតាព្រហ្ម ម៉ាញ មិនទាន់ស្ងាត់ផង! គាស់ផ្ទះគ្រូបង្រៀនម្នាក់ លួចយកគ្រឿងអលង្ការអស់ ២ម៉ឺនដុល្លារ ទៀតហើយ!

3 ខែ មុន 283 តូ សុផល

ភ្នំពេញ ៖ ក្រុមចោរមិនស្គាល់អត្តសញ្ញាណ  បានលួចគាស់ ទម្លុះទម្លាយរបើកចម្រឹងបង្អួចចូលក្នុងផ្ទះ ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិមានតម្លៃម្លៃដូចជាខ្សែ ក មាស ពេជ្រ  អស់ប្រមាណ២ម៉ឺនដុល្លារ ហេតុការណ៍ ក្រុមចោរ ចូលគាស់ នេះបានកើតឡើងនៅវេលាម៉ោង១៥ និង៣០ នាទី  ថ្ងៃទី៤ ខែមិថុនា  ឆ្នាំ ២០១៩  នៅផ្ទះលេ ២៤  ផ្លូវលំ ភូមិខ្វា  សង្កាត់ដង្កោ  ខណ្ឌដង្កោ ។

ម្ចាស់ផ្ទះបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ ឈ្មោះ ទុន  ឬទ្ឋី  ភេទស្រី  អាយុ ៤៤ ឆ្នាំ  មុខរបរ  គ្រូ បង្រៀន  ទីលំនៅ ផ្ទះ កើតហេតុខាងលើ ។

សម្ភារ បាត់បង់ រួម មាន  ៖  ខ្សែ ក ផ្លាទីន ពណ៌ស ,  បន្តោងពេជ្រ ,  ខ្សែដៃពេជ្រ ,  កងដៃពេជ្រ ,  ខ្សែក ផ្លាទីន ពណ៌ស ,  បន្តោងរូប មេអំបៅ ពេជ្រ , ក្រវិល ផ្លាទីន ស១គូរ ,  ចិញ្ចៀនផ្លាទីន ស ១វង់ ,  ខ្សែក ផ្លាទីន វែង១ខ្សែ ,  ខ្សែ កកូន ប្រុស ចំនួន២ខ្សែ ,  ចិញ្ចៀន ផ្លាទីន២ វង់ ,  ក្រវិលកាវ ៣គូរ ,  បន្តោងខ្សែ ក ផ្លាទីន ចំនួន៤  សរុបទាំងអស់ ចំនួន ២ម៉ឺន ដុល្លារ អាមេ រិក ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យបានចុះស្រាវជ្រាវពិនិត្យរកឃើញក្រយ៉ៅដៃចំនួន២កន្លែង និង បាតដៃចំនួន ២កន្លែង ជាប់នឹងកញ្ចក់បង្អួច  ហើយបានផ្តិត ក្រយ៉ៅ ដៃ ដើម្បីប្រៀបធៀបបានចំនួន០៥នាក់ ក្នុង នោះ ម្ចាស់ផ្ទះ ២ នាក់  ( ប្តីប្រពន្ធ )  និង អ្នកខាងក្រៅ ប្រុស ០៣ នាក់ ។  នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញដែកគាស់ជាច្រើន ដែលក្រុមចោរសម្រាប់ធ្វើសកម្មភាព គាស់ចម្រឹងបង្អួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះហើយគេចខ្លួនទៅបាត់។

បើតាមព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅ ថ្ងៃ ទី៤  ខែមិថុនា  ឆ្នាំ ២០១៩  វេលា ម៉ោង ៦ និង ២៥ នាទី  កូនស្រីខ្ញុំ ឈ្មោះ  នួន  និតរតនា  អាយុ ២៤ឆ្នាំ  មុខរបរ  បុគ្គលិក ក្រុមហ៊ុន  អូឌីត  (EY)  និង កូន ប្រុស ២នាក់ទៀត  ព្រមទាំងប្តីខ្ញុំបាន ចេញទៅរៀន  និងធ្វើការអស់ ចំណែកនាងខ្ញុំ ចេញទៅបង្រៀនក្រោយគេ បិទទ្វារផ្ទះចាក់សោត្រឹមត្រូវ រហូត ដល់ ម៉ោង ១៥ និង ៣០ នាទី  នាងខ្ញុំក៏ត្រឡប់មកវិញដល់ផ្ទះប្តីនាងខ្ញុំក៏មកដល់ដែរ នាងខ្ញុំក៏ចាក់សោចូលស្រាប់តែឃើញបង្អួច មានស្នាមគាស់របើកចម្រឹងបង្អួច និង ទ្វារ បន្ទប់ដេក ហើយ បាត់ គ្រឿងអលង្កាតែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ