ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស របួសធ្ងន់ ខណះ តាមប្រមាញ់មុខសញ្ញាចោរឆក់២នាក់ (មានវីដេអូ)

3 ខែ មុន 184 តូ សុផល

ភ្នំពេញ ៖ មុខសញ្ញាឆក់ កាប់ប្លន់២នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ កម្លាំងល្បាតជួបជនសង្ស័យជាមុខសញ្ញាចាស់ ឆក់ កាប់ប្លន់ ដេញស្ទាក់ ចាប់បាន តែជនសង្ស័យ ជិះម៉ូតូ បំបុកមន្ត្រីនគរបាលម្នាក់ប៉ើង បោកក្បាលរបួសធ្ងន់សន្លប់ឈឹងម្នាក់ កាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ តាមផ្លូវបេតុង ខាងលិចផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចដេញស្ទាក់ចាប់ខ្លួនបាន មានម្នាក់ ឈ្មោះ រាជ្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាចាស់ កាប់ប្លន់ សម្លាប់ជនជាតិចិនកន្លងមក មានដីកា ចាប់ខ្លួន ហើយជាជនសង្ស័យ សកម្មឆក់ទ្រព្យសម្បត្តិតាមផ្លូវ មានទីលំនៅ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ។ ចំណែកជនសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ ខណៈដែលសមត្ថកិច្ចកំពុងសាកសួរ មានទីលំនៅ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមនគរបាលបានឲ្យដឹងថា មុនឃាត់ខ្លួនក្រុមជនសង្ស័យបាន បន្ទាប់ពីកម្លាំង នគរបាលខណ្ឌពោធិសែនជ័យ កំពុងល្បាត រុករក ក្រុមចោរឆក់ ទ្រព្យសម្បត្តិ ក្រោយធ្វើសកម្មភាព ស្រាប់តែប្រទះឃើញមុខសញ្ញា ឆក់ កាប់ប្លន់២នាក់ខាងលើ ត្រង់ចំណុច ផ្លូវសហព័ន្ធរុស្សី កែងផ្លូវព្រៃទា ហើយកម្លាំងតាមពីក្រោយ គ្រាន់តែក្រឡេកឃើញប៉ូលិស ជនសង្ស័យទាំង២នាក់ ជិះម៉ូតូ ម៉ាកសេ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-8271 បើកព្យាយាមរត់គេច កាត់តាមផ្លូវព្រៃទា ទៅលិច កម្លាំងប្រកាស ស្ទាក់ ត្រៀមចាប់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅ២ យកម៉ូតូ ដាក់ឃាំងផ្លូវ ហើយមកឈរនៅចិញ្ចើមផ្លូវ ត្រូវបានជនសង្ស័យ ជិះបបោលបំបុក មន្ត្រីនគរបាលម្នាក់ ប៉ើងបោកក្បាលរងរបួសធ្ងន់ ជនសង្ស័យ ដួលម៉ូតូ ស្ទុះងើបរត់ ត្រូវបានកម្លាំងប៉ូលិស ប្រជាពលរដ្ឋ ដេញចាប់ខ្លួនបាន២នាក់ភ្លាមៗ ។

ចំណែក មន្ត្រីនគរបាល ម្នាក់រងរបួសធ្ងន់ ឈ្មោះ ផូ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌៈពោធិសែនជ័យ រងរបួសរយៈបែកក្បាល ដេរជាច្រើនថ្នេរ ត្រូវបាន រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យ មុខសញ្ញាចាស់ សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ