ព្រឹតិ្តការណ៍ថ្មីៗ

រំលោភមិនខ្មាស ភ្នែកផងទាំងពួង!

1 ខែ មុន 68 តូ សុផល

ភ្នំពេញ៖ ទីតាំងសិប្បកម្មក្រដាស់២កន្លែង បានយកផ្លូវធ្វើកន្លែងស្តុក និងដាក់អីវ៉ានខ្លួនឯង ដោយមិនគិតពីផ្លូវដែលប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះព្រមាននិងអោយរុះរើយកចេញដោយខ្លួនឯងដោយទុករយ៉ះពេលមួយសប្តារហ៍។ ទីតាំងខាងលើស្ថិតនៅផ្លូ១០១៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាក្រោយពីមានប្រជាពលរដ្ឋប្តឹងពីទីតាំងខាងលើថាបានយកផ្លូវមកតាំឥវ៉ាន់និងសម្ភារះផ្សេងៗដែលធ្វើអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញចូលទើបនៅព្រឹកថ្ងៃទី៥មិថុនានេះ កម្លាំងអាជ្ញាធរបានចុះទៅដល់ពិនិត្យជាក់ស្តែងឃើញថា ទីតាំងខាងលើពិតជាបានស្តុក និងដាក់អីវ៉ានពេញលើផ្លូវដូចប្រជាពលរដ្ឋលើឡើងមែន។

ប្រភពដដែលឲ្យដឹងទៀតថា ពេលកម្លាំងចុះដល់បានជួបតំណាងទីតាំងខាងលើ ឈ្មោះ សួង វុទ្ធី ភេទប្រុសអាយុ៥០ឆ្នាំ និងបានណែនាំអោយរុះរើយកចេញដោយខ្លួនឯង ដោយទុករយះពេលមួយសប្តារហ៍បើមិនដូច្នេះទេ អាជ្ញធរនិងចាត់វិធានការក្តៅជាក់ជាមិនខាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!