ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនខ្លួនស្ត្រីម្នាក់ និងគ្រឿងញៀនជិត ១គីឡូក្រាមទៅឲ្យតុលាការចាត់ការតាមច្បាប់

1 ខែ មុន 53 តូ សុផល

(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ

បានបញ្ជូនខ្លូនស្ត្រីម្នាក់ និងគ្រឿងញៀនជិត ១គីឡូក្រាមទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ម៉ា ចាន់ធី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសំអាងការ ត្រូវកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខាងលិចផ្សារធំថ្មី ផ្លូវលេខ១២៨ កែងផ្លូវលេខ៦៧ សង្កាត់ផ្សារ ថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លូនជនសង្ស័យ សមត្ថកិច្ចបានដកហូត ម្ស៉ៅក្រាមព័ណ៌សថ្លា សង្ស័យថា ជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ICE (ម៉ាទឹកកក) ទម្ងន់ ៩៩៩.៥៦ ក្រាម និងទូរស័ព្ទដៃចំនួន ០១គ្រឿង៕(ឡុក សំរិត)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!