ព្រឹតិ្តការណ៍ថ្មីៗ

ក្លែងធ្វើជាជួលម៉ូតូ ហើយ យកទៅលក់ និងបញ្ចាំ

1 ខែ មុន 35 តូ សុផល

ខេត្តសៀមរាប៖  កាលពីថ្ងៃទី២៩និងថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ​២០១៩ ជនសង្ស័យ​ឈ្មោះ អៀង គាហេង នឹងបក្ខពួក បានក្លែងធ្វើជាជួលម៉ូតូ អោយភ្ញៀវ ជិះកំសាន្ត ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ពីកន្លែង ជួលម៉ូតូ យីហោ “សៀមរាបស្គូតធឺរេនថល”ស្ថិតនៅ​ ភូមិវិហារចិន សង្កាត់​ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ចំនួន០៥គ្រឿងមាន៖
-ម៉ូតូម៉ាកzoomer X សេរី​ឆ្នាំ២០១៨ ចំនួន​០៣គ្រឿង
~ស្លាកលេខ សៀមរាប​1AE-9752
~ស្លាកលេខ សៀមរាប1AC-9508
~ស្លាកលេខ បាត់ដំបង1AF-0066
-ម៉ូតូម៉ាក Click០១គ្រឿង សេរី​​ឆ្នាំ២០១៩​ពាក់ផ្លាកលេខ​សៀមរាប1AC-6195
-ម៉ាកPCX០១គ្រឿង សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប1AC-1576.

ដែលម៉ូតូខាងលើនេះ ជារបស់ ជនរងគ្រោះ ឈ្មោះហុង សុថុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់​​ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ។

លុះដល់ថ្ងៃទី០១ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ២២ៈ០០នាទីជនសង្ស័យ​ខាងលើ ក៏បានមករក ជួលម៉ូតូបន្ថែមទៀត តែជនរងគ្រោះ ឆ្ងល់ហើយសួរជនសង្ស័យថាម៉ូតូ០៥គ្រឿង មុនយកទៅណាមិន ឃើញ ?​ ជនសង្ស័យខាងលើ បានឆ្លើយថាម៉ូតូដែលជួលជិះនោះគឺនៅផ្ទះសំណាក់ ដោយមានការ សង្ស័យ មិនឃើញម៉ូតូដែលជនសង្ស័យជួលជិះនោះជាច្រើន​គ្រឿង ហើយបន្តជួលជិះបន្ថែមទៀត ជនរងគ្រោះ ក៏បានប្តឹងសមត្តកិច្ចនិងនាំជនសង្ស័យមកប៉ុស្តិ៍​នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីធ្វើការសាកសួរ និងទទួលពាក្យបណ្តឹង ពីជន រងគ្រោះ ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៩ កំលាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ និងកំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរនបាលក្រុងសៀមរាប ក្រោមកិច្ចសហការណ៍ដ៏ល្អ រវាង ផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប ដឹកនាំនីតិវិធីដោយលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ បាននាំជនរងគ្រោះ ទៅរាជធានីភ្នំពេញ ដើម្បី​សហការណ៍គ្នា ជា​មួយ កម្លាំង​នគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ​ដូនពេញ ចុះធ្វើការ​ស្រាវជ្រាវនិងដកហូត ម៉ូតូរបស់ជនរងគ្រោះចំនួន០៥គ្រឿង ត្រឡប់មកខេត្ត សៀមរាប វិញ។​

នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ ២០១៩​វេលាម៉ោង​១២ថ្ងៃត្រង់ ខណះដែលនគរបាលយើង និងជនរងគ្រោះ ត្រឡប់មកសៀមរាបវិញ បុគ្គលិក ហាងជួលម៉ូតូ យីហោ “សៀមរាបស្គូតធឺរេនថល”បានខលប្រាប់មក ជនរងគ្រោះថា មានជនសង្ស័យម្នាក់ ឈ្មោះ​អ៉ឹង ឆាយហេង​ ភេទប្រុស​អាយុ២២ឆ្នាំ រស់នៅភូមិ០១ សង្កាត់​បឹងព្រលឹត ខណ្ឌ​​៧មករា រាជធានីភំ្នពេញ បានមកជួលម៉ូតូម៉ាកហុងដា​CLICK ពណ៌​ស សេរី​ឆ្នាំ២០១៩ ពាក់ផ្លាកលេខ​សៀរាប 1AC6135 លេខម៉ាស៊ីន ០១៦១៨០៥ ដោយជនសង្ស័យ​បានប្រាប់ទៅបុគ្គលិក ជនរងគ្រោះថាជួលជិះក្នុងភូមិសាស្ត្រក្រុងសៀមរាប តែសង្ស័យ បានកំពុងជិះគេចខ្លួនទៅភ្នំពេញ ។​

ក្រោយពីជនរងគ្រោះ និង នគរបាលក្រុងសៀមរាប យើង ទទួល​បានព័ត៌មានភ្លាមៗ ក៏បានស្នើរតាមរយះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដើម្បីសុំកិច្ចសហការពី អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើការ ឃាត់ជនសង្ស័យ រួមទាំងម៉ូតូរបស់ជនរងគ្រោះ យកមក អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរ ។​

ក្រោយសួរនាំជនសង្ស័យ ឈ្មោះ​អ៉ឹង ឆាយហេង​ ភេទប្រុស​អាយុ២២ឆ្នាំ រស់នៅភូមិ០១ សង្កាត់​បឹងព្រលឹត ខណ្ឌ​​៧មករា រាជធានីភំ្នពេញ បានសារភាពថាខ្លួនពិត ជាយកម៉ូតូរបស់ជនរងគ្រោះ បំរ៉ុងយកទៅលក់ក្នុងរាជធានីភ្នំពេញពិតមែន។​

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជនសង្ស័យ នៅថ្ងៃទី៤ខែមិថុនានេះ ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ចំណែក វត្ថុតាងដែលដកហូតបានមកវិញ ដោយ មានការឯកភាព ពី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ត្រូវបាន នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបធ្វើការប្រគល់ទទួល ជូនជនរងគ្រោះ យកទៅប្រើប្រាស់ឡើងវិញរួចរាល់ហើយផងដែរ ។

ក្នុងករណីនេះ សមត្តកិច្ច  សូមធ្វើការអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ដែលប្រកប មុខរបរដូចខាងលើមេត្តាបង្កើនការប្រុងប្រយ័ត្នឲបានខ្ពស់ដើម្បីជៀសវាងកើតបញ្ហាដូចដែលបានរៀបរាប់ខាងលើផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!