ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ឃាត់ខ្លួន មុខសញ្ញាគ្រឿងញៀនម្នាក់ នៅភូមិតាព្រួច

1 សប្តាហ៍ មុន 38 តូ សុផល

បាត់ដំបង៖ កម្លាំងនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកគ្រឿងញៀនតាមដីការបស់លោកចៅក្រមជា វណ្ណៈ។

កិច្ចប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងនៅចំណុចភូមិតាព្រួច សង្កាត់ក្តុល ក្រុងបាត់ដំបង កាលពីវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ចំណុច ភូមិ ឃុំខាងលើ។

ជនសង្ស័យឈ្មោះ វ៉ាន់ ឧសភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងក្រុមក្នុងភូមិ តាព្រួច សង្កាត់ក្តុល ក្រុងបាត់ដំបង ខេតបាត់ដំបង។

លោកអធិការ បានបញ្ជាក់ថា៖វត្ថុតាងដែលដកហូតបានពីជនសង្ស័យរួមមាន ម៉ាទឹកកក ៦ថង់ ទម្ងន់៨,៨០ក្រាម និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!