ព្រឹតិ្តការណ៍ថ្មីៗ

ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងផ្ទះ សំណាក់ ម៉េង លីន ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

2 សប្តាហ៍ មុន 100 តូ សុផល

ខេត្តរតនគិរី៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង៣០នាទី ក្រោមការចង្អុលបង្ហាញពី លោកឧត្ដមសេនីទោ យិន ចំណាន ស្នងការដ្ឋាន​នគរបាលខេត្តរតនគិរី និងដោយមានបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តរតនគិរី កំលាំងជំនាញបានចុះ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ១០៤ ក្នងផ្ទះសំណាក់ ម៉េង លីន ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន

៣មុខសញ្ញា មានឈ្មោះដូចខាងក្រោម៖
ទី១.ឈ្មោះ ចំរើន រតនៈ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ទី២.ឈ្មោះ ឈួន ផានី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ទី៣.ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ។

ក្រោយពីបានឃាត់កម្លាំងជំនាញបានធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៣កញ្ចប់ ជញ្ជីញថ្លឹងថ្នាំញៀន១គ្រឿង ថងច្រកថ្នាំញៀនមួយចំនួនធំ។ កម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់(ប៉ុសិ៍្តកាឡែង)បន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យមួយទីតាំងទៀត ស្ថិតក្នុងភូមិកាឡែ ឃុំកាឡែង ស្រុកលំផាត់ ដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត។ ការឆែកឆេរផ្ទះជនសង្ស័យ កម្លាំងជំនាញមិនបានរកឃើញ និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀននោះទេ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០៣នាក់។វត្ថុតាងចាប់យករួមមាន៖
ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់ ទម្ងន់ ៩៧.៩២ក្រាម ទាំងសំបកថង់
ជញ្ជីញថ្លឹង ថ្នាំញៀន១គ្រឿង
ទូរស័ព្ទ២គ្រឿង
ម៉ូតូ២គ្រឿង
ថង់ច្រកថ្នាំញៀនមួយចំនួនធំ
សម្ភារៈសេពថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!