ព្រឹតិ្តការណ៍ថ្មីៗ

ហួសហេតុ!  គេរំលោភកូនស្រីអាយុ៤ឆ្នាំ ឪពុកម្ដាយមិនចង់ប្ដឹងផ្តល់ ព្រោះលុយ ២៥០ដុល្លារ

4 ខែ មុន 108 តូ សុផល

ខេត្តកណ្ដាល  ៖ ដោយសារតែក្រោយពីទទួលបានព័ត៌មានថា  ម្តាយ និងឪពុករបស់ក្មេងស្រីរងគ្រោះ  អាយុ៤ឆ្នាំ  ដែលត្រូវជនសង្ស័យចាប់រំលោភ  ទៅប៉ុស្តិ៍ឲ្យសមត្ដកិច្ចជួយធ្វើកិច្ចសន្យា  កុំឲ្យមានគុំនំគួន ដោយភាគីទាំងសងខាងនិយាយគ្នាក្រៅប្រព័ន្ធច្បាប់ សងលុយត្រូវរ៉ូវគ្នា ចំនួន ២៥០ដុល្លារ ដើម្បីបញ្ចប់រឿង ត្រឹមនឹង  និងមិនមានការប្ដឹងផ្ដល់អ្វីឡើយ  ទើបក្រុមការងារវិទ្យុABC សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា ចុះទៅទទួលយកក្មេងស្រីរងគ្រោះ  មកស្នាក់នៅវិទ្យុABC បណ្ដោះអាសន្ន សិនហើយ ខណៈជនសង្ស័យបានរត់គេចខ្លួន។

យោងតាមសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា  បានបញ្ជាក់ថា  កាលពីវេលាម៉ោង២២:១០នាទី ថ្ងៃព្រហស្បតិ៍ត  ទី៣០ ខែឧសភា  ឆ្នាំ២០១៩  នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា  ស្រុកស្អាង ខេត្តកណ្តាល ខណៈក្មេងស្រីរងគ្រោះអាយុ៤ឆ្នាំ កំពុងដេកនៅក្នុងមុងខាងមុខផ្ទះ  តែជីដូនដែលដេកជាមួយចៅរាល់យប់ មិនទាន់ចូលដេកជាមួយទេ ស្រាប់តែជីដូនឮសំលេងចៅស្រែកយំយ៉ាងខ្លាំងចេញពីក្នុងមុង ក៍ស្ទុះរត់ទៅមើលចៅ  តែបែជាឃើញជនសង្ស័យឈ្មោះ លី វុត្ថា កំពុងនៅក្នុងមុង  ហើយស្ទុះរត់គេចខ្លួន បន្សល់នៅទូរសព្ទ័១គ្រឿង អាវមួយផងដែរ។

ជនរងគ្រោះឈ្មោះ  ច.រ.ស ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្កុល  ឃុំត្រើយស្លា  ស្រុកស្អាង  ខេត្តកណ្តាល  មុខរបរ  ( ក្នុងបន្ទុក)។

ចំណែកឯជនសង្ស័យឈ្មោះ  លី  វុត្ថា  ភេទប្រុស  អាយុ ២៧ឆ្នាំ  ជនជាតិខ្មែរ នៅភូមិ  ថ្កុល  ឃុំត្រើយស្លា  ស្រុកស្អាង  ខេត្តកណ្តាល មុខរបរ កសិករ ( គេចខ្លួន)។

វត្ថុតាងចាប់យកអាវដៃ  ខ្លីណព៌ខ្មៅ  លាយខៀវចំនួន១។

សមត្ថកិច្ចបានរៀបរាប់ប្រាប់ពីសភាពរឿងហេតុបានដឹងថា នៅថ្ងៃទី ខែឆ្នាំ  វេលាម៉ោងកើតហេតុខាងលើ  ក្មេងស្រីរងគ្រោះអាយុ៤ឆ្នាំ បានដេកនៅក្នុងមុងរោងតាកខាងមុខផ្ទះជាមួយជីដូនឈ្មោះ អោក វ៉េតតែ (ជីដូន) តែជីដូនមិនទាន់ចូលដេកជាមួយទេ ពេលនោះជីដូនឮសំលេងចៅស្រែកចេញពីក្នុងមុង ក៍ស្ទុះរត់ទៅមើលចៅក៍ឃើញឈ្មោះលី វុត្ថា កំពុងនៅក្នុងមុងហើយស្ទុះរត់គេចខ្លួន ដោយបន្សល់នៅទូរសព្ទ័១គ្រឿង អាវ០១ ។

សមត្ថកិច្ចបានបញ្ជាក់ថា  លុះមកដល់វេលាម៉ោង ១១:៤៣នាទីថ្ងៃត្រង់  ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ  ទើបម្តាយ និងឪពុករបស់ជនរងគ្រោះ  បានមកប៉ុស្គិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីឲ្យជួយធ្វើកិច្ចសន្យា  កុំឲ្យមានគុំនំគួន ព្រោះភាគីទាំងសងខាងនិយាយសងលុយត្រូវរ៉ូវគ្នា ចំនួន ២៥០ដុល្លារ ដើម្បីបញ្ចប់រឿងត្រឹមនឹង ដោយមិនមានការប្ដឹងផ្ដល់អ្វីឡើយ។

តែយ៉ាងណាមិញ ករណីនេះក្រោយទទួលបានព័ត៌មាន  កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។

ក្រោយពីទទួលបានព័ត៌មាននេះហើយ ក្រុមការងារវិទ្យុABC មានកញ្ញា កាច្រឹប , Bee, និងពូ អ៊ុក  មុនី បាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា ធ្វើដំណើរទៅទទួលយកក្មេងស្រីរងគ្រោះមកស្នាក់នៅវិទ្យុABC បណ្ដោះអាសន្ន សិនហើយ ពិតជាគួរអោយអាណិតខ្លាំងណាស់  ។

ចំណែកជនសង្ស័យឈ្មោះ លី  វុត្ថា  រត់គេចខ្លួន  សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន  យកមក ផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕  អត្ថបទ៖ បងម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ