ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស!

1 ខែ មុន 17 តូ សុផល

ភ្នំពេញ  ៖ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៥៣ ដ.ច.ន ចុះថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ ចេញដោយលោក សេង រិទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះជួលលេខ១២ ផ្លូវលេខ៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ។

ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០៥នាទី នៅចំណុចផ្លូវលំ (ជិតរោងចក្រអគ្គិសនីកម្ពុជាទី២) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង សុខកល្លិកា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលលេខ១៤ ផ្លូវលេខ៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (គ្មានផ្ទុកសារធាតុញៀន ក្នុង ទឹកនោម) តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៥៣ ដ.ច.ន ចុះថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ ចេញដោយលោក សេង រិទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះជួលលេខ១២ ផ្លូវលេខ៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ហេង សុខកល្លិកា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី ចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!