ព្រឹតិ្តការណ៍ថ្មីៗ

ស្រីស្អាត និងគ្រឿងញៀនជិត១គីឡូទៀតហើយ!(វីដេអូ)

1 សប្តាហ៍ មុន 152 តូ សុផល

ភ្នំពេញ ៖ កាលពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ២០១៩ ម៉ោង៩ និង១០នាទី កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរសារ ធាតុញៀនដោយខុសច្បាប់ នៅចំណុចខាងលិចផ្សារធំថ្មី ផ្លូវលេខ១២៨ កែងផ្លូវលេខ៦៧ សង្កាត់ផ្សារ ថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លទ្ធផល  ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ម៉ា ចាន់ធី ភេទស្រី ជនជាតិខ្មែរ កើតថ្ងៃ ០៦.០៩.១៩៨៤ មុខរបរសំអាងការ និងរឹបអូសវត្ថុតាង សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE) ៩៩៩.៥៦ ក្រាម និងទូរស័ព្ទដៃ ១គ្រឿង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!