ព្រឹតិ្តការណ៍ថ្មីៗ

នេះ ជាទឹកចិត្តអភិបាលខេត្តព្រះវិហារ ជាមួយកងកម្លាំងនគរបាលជាតិ

1 សប្តាហ៍ មុន 13 តូ សុផល

​ព្រះ​វិហារ​៖​ ថ្ងៃ​អង្គារ​ ២​កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ឃុំ​ រមទម​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​បាន​ប្រារព្ធ​ពិធី​ ចែក​ឯកសណ្ឋាន​ និង​សម្ភារៈ​ជូន​ប្រជា​ការពារ​ចំនួន​៦​ភូមិ​ ស្មើ​និង​ ៧២​នាក់​ ក្នុង​ ១​នាក់ៗ​ ទទួល​បាន​សំ​ម្លៀ​ក​បំពាក់​ ១​កំ​ប្លេ​ ស្លាក​បន្ថយល្បឿន​ ១២​ផ្ទាំង​ និង​ដំបង​ភ្លើង​សញ្ញា​ចំនួន​ ១២​ និង​ចែក​ឯកសារ​ផ្សព្វផ្សាយ​អំពី​សកម្មភាព​ការងារ​នគរបាល​ និង​សហគមន៍​ ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង​ លើ​ ១២​ប៉ុស្តិ៍​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ និង​ថ្នាក់ដឹកនាំ​អង្គភាព​មន្ទីរ​ជុំវិញ​ខេត្ត​ និង​មាន​សមាសភាព​ចូលរួម​សរុប​ចំនួន​ ១៥០​ ស្រី​ ១១​នាក់​។​

​គណៈ​នេះ​ផង​ដែរ​លោក​ឧត្តមសេនីយ៍ត្រី​ ឆ​យ​ បូ​រិ​ន​ ស្នងការ​រង​ស្តីទី​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោក​ឧត្តមសេនីយ៍ទោ​សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​នគរបាល​ខេត្ត​ បាន​អាន​នៅ​សារលិខិត​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ស្តី​ពី​ការ​អនុវត្ត​ការងារ​នគរបាល​និង​សហគមន៍​ទូ​ទាំង​ប្រទេស​ ហើយ​លោកស្នងការ​រង​ បាន​មាន​មតិ​ផ្តាំផ្ញើរ​ដល់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​ ១២​ប៉ុស្តិ៍​ និង​កម្លាំង​ប្រជា​ការពារ​អោយ​មានការ​សហការ​ គ្នា​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ បង្ក្រាប​បទល្មើស​ រក្សា​សុវត្ថិភាព​ និង​បង្កើន​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ បាន​មាន​អនុសាសន៍​ និង​មតិ​ផ្តាំផ្ញើរ​ដល់​អស់លោក​ លោកស្រី​ ក្រុមប្រឹក្សា​ឃុំ​,​លោក​ លោកស្រី​មេ​ភូមិ​ និង​កងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​កម្លាំង​ប្រជា​ការពារ​ អោយ​ចេះ​គោរព​វិន័យ​ គោរព​តាម​បទបញ្ជា​ តាម​ការ​ដឹកនាំ​របស់​អាជ្ញាធរ​ភូមិ​ឃុំ​ និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​នៅ​ក្នុង​មូលដ្ឋាន​ ដើម្បី​បង្ការ​ ទប់ស្កាត់​រាលដាល​បទល្មើស​ដែល​កើត​មាន​ឡើងជា​យថាហេតុ​នៅ​ក្នុង​មូលដ្ឋាន​។​

​ឯកឧត្តម​អភិបាលខេត្ត​ បាន​ដាក់​ចេញ​អោយ​បង្កើត​ប៉ុស្តិ៍​យាម​សម្រាប់​កម្លាំង​ប្រជា​ការពារ​ នៅ​ក្នុងភូមិ​និ​មួយៗ​ ដើម្បី​រក្សា​សន្តិសុខ​ សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋ​។​

ជា​ចុង​ក្រោយ​ ឯកឧត្តម​អភិបាលខេត្ត​ បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​ ៣០,០០០រៀល ផង​ដែរ​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!